យល់ដឹង ៖ ប្រាកដណាស់ ជីវិតមនុស្សគ្រប់គ្នា អស់ធំមាន១០ឆ្នាំ តែ៧ដងទេ ដូចនេះប្រសិនបើគិតចុះគិតឡើង វាមិនយូរពេកទេ ទោះបី កើត ចាស់ ឈឺ ស្លាប់ ជារឿងធម្មតា តែផ្ទុយទៅវិញ យើងត្រូវចេះ ចំណាយពេលវេលាទាំងនោះ ឲ្យបានល្អ ដោយមិនត្រូវធ្វើ កែទម្លាប់ទាំងនេះចេញ ឲ្យអស់ មុនពេលអ្នកឈានចូល វ័យ៣០ឆ្នាំ ដើម្បីឲ្យជីវិតអ្នក នឹងប្រសើរឡើងមួយកម្រិតទៀត។ 

Join US: https://t.me/khmerload

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើចង់ដឹងថា តើទម្លាប់អ្វីខ្លះនោះ តោះទៅមើលអត្ថបទខាងក្រោម ៖

រូបភាព

១. លេសមិនចេញទៅជួបមិត្តភក្តិ

ប្រសិនបើ អ្នកជាមនុស្សធំដឹងក្តីហើយនោះ ការទទួលរង ភាពស្មុគស្មាញ ស្រ្តេស ការហត់នឿយ និងធុញទ្រាន់នោះ ក្នុងជីវិត មិនមែនជារឿងដែលត្រូវ យកមកជាដើមទង ដោះសារ មិនព្រមចេញទៅដើរលេងជាមួយមិត្តភក្តិនោះទេ លើសពីនេះទៅទៀត តាមរយៈការស្រាវជ្រាវបាន បង្ហាញយ៉ាងច្បាស់ថា ការចេញទៅដើរលេង ខាងក្រៅជាមួយមិត្តភក្តិ ជារឿងដែលអាចជួយ បន្ធូរអារម្មណ៍ឲ្យស្រស់ស្រាយ និងកាត់បន្ថយ ភាពស្មុគស្មាញរបស់អ្នកបាន

២.ផ្តោតលើ ម៉ូត ច្រើនជាង គុណភាព

អាយុ កាន់តែជ្រេ ការស្លៀកពាក់ក៏មិនចាំបាច់ ត្រូវឡូយឆាយគ្រប់កាលៈទេសៈនោះទេ តែអ្វីដែលសំខាន់ជាងនេះ គឺ អាចនិយាយថា ការត្រលប់មកងាកមើល ពីការជ្រើសរើសយីហោល្បីៗវិញ ជាមួយគ្នានេះ បើទោះបី ការទិញសម្លៀកបំពាក់យីហោ ល្បីមិនប្រាកដថា អាចលើកសម្រស់អ្នក តែវាក៏អាចជួយឲ្យអ្នក ប្រើប្រាស់វា ក្នុងរយៈពេលយូរ ជំនួសឲ្យ ការទិញរបស់ធូរថ្លៃ ហើយប្រើបានតែមួយរយៈនោះ មិនតែប៉ុណ្ណោះ អ្នកមិនត្រឹមតែជួយខ្លួនឯងឲ្យចំណាយតិចទេ វាក៏អាចជួយដល់ផែនដី ក្នុងការកាត់បន្ថយសំណល់ផងដែរ។

រូបភាព

៣. មិនហ៊ាន សុំតម្លើងប្រាក់ខែ

នៅទីនេះ ប្រសិនបើ អ្នកគិតថា អ្នកកំពុងធ្វើការមួយ ដោយទទួលបានប្រាក់កម្រៃប្រចាំខែ មិនសាកសមនឹងមួយ ដែលបុគ្គលិកទូទៅ ដែលបានធ្វើការ ក្នុងចំនួនម៉ោងដូចគ្នា កាតព្វកិច្ចដូចជា និងមានតំណែងប្រហាក់ប្រហែលគ្នានោះ អ្នកមិនគួរណាឡើយ នៅខ្វះភាពក្លាហាន ក្នុងការដាក់ស្នើ សុំតម្លើងប្រាក់ខែនោះឡើយ ។

៤.​ និយាយ សុំទោស ច្រើនជ្រុល

នេះមិនមែន ជាការប្រាប់ជាលើកដំបូង ដែលមិនគួរ និយាយពាក្យសុំទោស នេះច្រើនពេកដែរ តែយ៉ាងណាក្តី ប្រសិនបើអ្នកមានទម្លាប់បែបនេះ វាល្មមដល់ពេល អ្នកត្រូវផ្លាស់ប្តូរវាហើយ។ ឧទាហរណ៍ ការនិយាយពាក្យសុំទោស ដោយសារតែអ្នកឆ្លើយតបសារមិនបានរហ័ស ឫក៏ ការនិយាយពាក្យសុំទោស ពេលត្រូវបដិសេធជាមួយមិត្តភក្តិ មិនចូលរួមពិធីជប់លៀង ដើម្បីសន្សំលុយ ឫសម្រាកនោះ។ នេះបញ្ជាក់ថា គួរចាប់ផ្តើមគិតពីខ្លួនឲ្យច្រើន ជាអ្នកដទៃ មិនចាំបាច់ធ្វើរឿងមួយដែល យើងមិនស្រួលខ្លួន ដើម្បីបំពេញសេចក្តីត្រូវការរបស់អ្នកដទៃឡើយ។

៥. ចាយលុយខ្ជះខ្ជាយ

ពិតណាស់ ប្រសិនបើអ្នក ឈានជើងចូលក្នុងវ័យ ៣០ឆ្នាំនោះ អ្នកនឹងមានអារម្មណ៍ថា ខ្លួនហាក់បីដូចជា ចាស់ខុសប្លែកពីកាលនៅអាយុ២៩ឆ្នាំ មិនតែប៉ុណ្ណោះ អារម្មណ៍គ្រប់យ៉ាងនឹងត្រូវផ្លាស់ប្តូរ សូម្បីតែសុខភាពក៏ចាប់ផ្តើម ប្រែប្រួលបន្តិចម្តងៗដែរ។ នេះប្រសិនបើ សម្រាប់អ្នកគ្រោងមានគ្រួសារ ក្នុងវ័យស្រករនេះ ការសន្សំសំចៃ ជារឿងអទិភាព ដើម្បីធានាបានថា គ្រួសាររបស់អ្នក នឹងអាចរស់នៅដោយ ផាសុកភាព ព្រោះប្រភពចំណាយមានច្រើន មិនមែនត្រឹមតែម្នាក់ ដូចកាលមិនទាន់មានគ្រួសារដែរ។

៦. វៀងក្តីស្រមៃ

អ្នកស្រាវជ្រាវ បានបង្ហាញថា ប្រសិនបើយើង មានក្តីស្រមៃ ការចង់បាន របស់ខ្លួនរួចស្រេចហើយ តែបែរជាមិនព្រម ចូលទៅជិតវា ធ្វើវានោះ នៅថ្ងៃអនាគត អ្នកប្រាកដណាស់ ថានឹងកើតមានវិប្បដិសារី ជាក់ជាមិនខាន ជាមួយគ្នានេះ អ្នកក៏ត្រូវដាក់ចិត្តថា ទោះមានរឿងអីក៏ដោយ យើងនៅតែដើរលើ ក្តីស្រមៃរបស់ខ្លួន មិនខ្វល់ពី ការវាយតម្លៃរបស់មនុស្សជុំវិញខ្លួនឡើយ។ ចូរធ្វើអី ដែលអ្នកគិតថា ខ្លួនចូលចិត្ត នោះអ្នកនឹង រីករាយជាមួយវា លើសពីនេះ អ្នកអាចនឹងមាន លទ្ធភាពធ្វើវា បានយ៉ាងល្អលើសអ្នកដទៃថែមទៀត។

៧. ការប្រើទូរសព្ទ ខណៈពេលហូបបាយ

មិនខ្វល់ថា អ្នកកំពុងតែនៅជាមួយ មិត្តភក្តិ ណាត់ជួបសង្សារ ឫជាមួយគ្រួសារ អ្វីក៏ដោយ តែការប្រើទូរសព្ទ ខណៈហូបបាយនេះ ហាក់បីដូចជា ការមិនយកចិត្តទុកដាក់ ផ្តល់តម្លៃដល់ ដៃគូទាំងអស់ ក្នុងតុបាយទេ ស្របពេលនេះ វាក៏ជា សកម្មភាពខ្វះសីលធម៌មួយផងដែរ អ្វីដែលពិសេសនោះ ពេលវេលាលេងទូរសព្ទ មានច្រើនណាស់ តែពេលវេលា នៅតុបាយ ជួបជុំគ្នានេះ គឺមានរយៈពេលខ្លីណាស់ ដូចនេះ អ្នកគួរចំណាយពេល និយាយសំណេះសំណាលគ្នា ទៅវិញទៅមក ជំនួសឲ្យការលេងទូរសព្ទ ជារឿងគាប់ប្រសើរណាស់៕

៨.រង់ចាំមនុស្ស ដូចការរំពឹងទុក

ទីនេះ គឺចង់បញ្ជាក់ ក្នុងរឿងផ្លូវចិត្ត ជឿជាក់ថា មនុស្សគ្រប់រូប មិនថា ស្រីឫប្រុស សុទ្ធតែមាន លក្ខខណ្ឌដៃគូ ក្នុងជីវិតរបស់ខ្លួន ដែលរំពឹងថា ក្រុមមនុស្សទាំងនោះ អាចក្លាយជា ដៃគូជីវិតរបស់យើង តែយ៉ាងណាក្តី ប្រសិនបើដល់វ័យនេះហើយ អ្ននៅតែមិនអាចស្វែងរកឃើញនោះ អ្នកគួរងាកមកផ្តល់ឱកាសឲ្យមនុស្សណាម្នាក់ ដែលពួកគេកំពុង ព្យាយាមរងចាំ ការបើកបេះដូងរបស់អ្នក​។

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]