សហរដ្ឋអាមេរិច៖ ក្រោយពីបានទៅរស់នៅ និងកសាងគ្រួសារនៅលើទឹកដីរបស់ប្រទេសមហាអំណាច សហរដ្ឋអាមេរិករួចមក អ្នកនាង សារ៉ាយ សក្ខណា ដែលពុកម៉ែ បងប្អូន និងប្រិយមិត្តបានស្គាល់ថា អ្នកនាង ធ្លាប់ជាអតីតតារាសម្តែងប្រចាំប្រទេសកម្ពុជាមួយរូបផងដែលនោះ ជារឿយៗនាងតែងតែបង្ហោះរូបជាគ្រួសារជាហូរហែ។
យ៉ាងណាមិញ មួយរយ:ពេលចុងក្រោយនេះ ក្រោយពីពេលដែលអ្នកនាងបានរៀបការ ជាមួយស្វាមីជាអាណិកជនខ្មែរ និងជាវេជ្ជបណ្ឌិតនៅសហរដ្ឋអាមេរិករួចមក អ្នកនាងហាក់ចាកឆ្ងាយពីវិស័យសិល្ប:នៅក្នុងប្រទេសកម្ពុជា ដោយហេតុថា អ្នកនាង ត្រូវទៅរស់នៅក្នុងសហរដ្ឋអាមេរិកជាមួយស្វាមី និងក្រុមគ្រួសារ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង កាលពីពេលថ្មីៗ យោងតាមគណនីងហ្វេកប៊ុក និងអ៊ីនស្តាក្រាម ផ្លូវការរបស់អ្នកនាង សារ៉ាយ សក្ខណាបានបង្ហោះរូបភាពជាច្រើន ដែលបង្ហាញពីជីវិតឯកជនដ៏សែនមានន័យ ប្រកបដោយសុភមង្គល របស់អ្នកនាង និងក្រុមគ្រួសារ នៅលើទឹកដីនៃសហរដ្ឋអាមេរិក។
ដោយក្នុងនោះឃើញថា ទោះបីជាបច្ចុប្បន្នមានកូន២រួចហើយយ៉ាងណាក្តី ក៏តារាស្រីរូបនេះទទួលបានភាពកក់ក្តៅខ្លាំងពីគ្រួសារ កាន់តែខ្លាំងឡើងជាពិសេសស្វាមីតែម្តង៕
Join US: https://t.me/khmerload
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]