រាជធានីភ្នំពេញ ៖ ដោយសារ ការរីករាលដាលនៃជំងឺកូវីដ កាន់តែអូសបន្លាយ កម្មវិធី 3Fun បានប្រមូលគ្នា បង្កើតជាឃ្លីបវីដេអូ ដែលក្នុងនោះ សិល្បករ សិល្បការិនី ធ្លាប់បានឆ្លងកូវីដ១៩ បានចែករំលែក ពីអារម្មណ៍ពិតៗខ្លួន រីឯសិល្បករ សិល្បការិនីផ្សេងទៀត បានចែករំលែកពី ទំហំលះបង់មួយនេះ។
គួរបញ្ជាក់ផងដែរថា ពិធីការ កែវ ចាន់និមល ក៏បានបញ្ជាក់ថា គ្រាន់តែឡើងឡានពេទ្យភ្លាម រូបនាង ចាប់ផ្តើមមានអារម្មណ៍ថា អ្នកជំងឺកូវីដ១៩ គឺឯកោរបំផុត ព្រោះសូម្បីតែ មើលមុខគ្នា លាគ្នាឲ្យបានកក់ក្តៅ ក៏បានដែរ ខណៈពេល តារាចម្រៀង ណុប បញ្ញារិទ្ធថា គ្រូពេទ្យ មិនត្រឹមតែ ដើរនាទីជា អ្នកព្យាបាល គ្រូពេទ្យក៏ជា អ្នកលើកអាហារ អ្នកប្រមូលសំរាម អ្នកជញ្ជូនឥវ៉ាន់ និងជាអ្នកធ្វើគ្រប់យ៉ាង ដើម្បីអ្នកជំងឺ ជាមួយគ្នានោះ តារាចម្រៀង វី ឌីណែត ក៏បានបញ្ជាក់ផងដែរថា ត្រឹមពាក្យអរគុណ ពិតមិនគ្រប់គ្រាន់ឡើយ ព្រោះគ្រូពេទ្យ បានទាញជីវិតថ្មីមួយឲ្យអ្នកជំងឺ ដើម្បីវិលត្រលប់មកជួបជុំ ក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់ ដូចដើមវិញ៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដេីម្បីទទួលបានព័ត៌មានរហ័សពីខ្មែរឡូត ៖ https://t.me/khmerload
បើចង់ដឹងឲ្យកាន់តែច្បាស់បន្ថែមទៀតនោះ តោះទៅមើលវីដេអូខាងក្រោម ៖



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]