រាជធានីភ្នំពេញ ៖ ពិតណាស់ កាលពីយប់ថ្ងៃទី ០៧ មិថុនា កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន Smart បានរៀបចំកម្មវិធី Smart Consumers Event ដែលក្នុងនោះ មានវត្តមានរបស់តារាខ្មែរល្បីៗ និងInfluencer ជាច្រើន បានចូលរួម ដើម្បីស្វែងយល់បន្ថែមពី ផលិតផលថ្មីៗ ប្រូម៉ូសិនថ្មី របស់ Smart។

យ៉ាងណាមិញ មហាជនផ្ទុះការចាប់អារម្មណ៍នឹង ពិធីការក្នុងកម្មវិធីនេះ ដែលជាលើកដំបូង បានឃើញ បវរកញ្ញាចក្រវាឡកម្ពុជា ២០២០ កញ្ញា រ៉េត សារីតា និងពិធីករជើងចាស់ លោក អៀង វិច្ឆ័យ បានចាប់គូជាមួយគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ ហ្វេនៗពេញចិត្តស្តូក ក្រោយឃើញអ្នកទាំងពីររួមការងារជាមួយគ្នា ជាពិសេស ពេញចិត្តទាំំងស្រុង ក្នុងពេលត្រូវប្រើប្រាស់ភាសាអង់គ្លេស​ ដើម្បីអរគុណទៅដល់ អ្នកតំណាងរបស់ក្រុមហ៊ុនSmart ដែលជាជនបរទេស ដោយជំនាញភាសាបរទេស របស់អ្នកទាំងពីរ ពិតជារលូន លើកដាក់សម្លេងបានយ៉ាងល្អ ថែមទាំងពិរោះស្តាប់ថែមទៀត ធ្វើឲ្យហ្វេនៗសរសើរថា សាកសមចាប់ដៃគូនឹងគ្នាមែន។

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

ពធីករ អៀង វិច្ឆ័យ
តារាស្រី រ៉េត សារីតា
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉េត សារីតា