ជាទូទៅនៅពេលញ៉ាំអាហាររួចរាល់ គ្នាយើងមួយចំនួនចូលចិត្តញ៉ាំទឹក ឬទម្រេតខ្លួនសម្រាក ពិសេសនៅថ្ងៃចុងសប្ដាហ៍ ញ៉ាំហើយ ដឹងតែគេងតែម្ដង។ ប៉ុន្តែមានទម្លាប់សាមញ្ញាមួយចំនួនដែលយើងមិនគួរធ្វើភ្លាមក្រោយញ៉ាំអាហារទេ ព្រោះវាមិនល្អដល់ការរំលាយអាហារ ក៏ដូចជាសុខភាពទូទៅរបស់យើង។ ខាងក្រោមនេះ ជាទម្លាប់ ៥យ៉ាងមិនគួរក្រោយពេលញ៉ាំអាហារភ្លាម បើមានគ្នាយើងគួរដូរចេញ។
១. គេង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការចូលគេងភ្លាមក្រោយញ៉ាំបាយហើយជាទម្លាប់មិនល្អទេ យើងគួរនៅអង្គុយនិយាយលេងជាមួយក្រុមគ្រួសារ ឬធ្វើសកម្មភាពណាមួយដូចមើលទូរទស្សន៍ ទូរស័ព្ទ។ល។ ចៀសវាងទម្រេតខ្លួនភា្លមក្រោយបាយរួច។ កាលណាយើងដាក់ខ្លួនគេងភ្លាមក្រោយបាយ ទឹករំលាយអាហារជាច្រើននឹងធ្វើដំណើរក្នុងទិសដៅផ្ទុយ ជាលទ្ធផលដំណើរការរំលាយអាហារទាំងមូលរងផលប៉ះពាល់ធ្ងន់ធ្ងរ។
២. ញ៉ាំផ្លែឈើ
ការរំលាយអាហារមានល្បឿនខុសគ្នាទៅតាមប្រភេទអាហារផ្សេងៗ។ ផ្លែឈើងាយរំលាយបំផុតសម្រាប់រាងកាយយើង ដូចនេះយើងគួរញ៉ាំផ្លែឈើ១ម៉ោងមុនអាហារ ឬ២ម៉ោងក្រោយពីញ៉ាំអាហាររួច។ បើយើងញ៉ាំផ្លែឈើក្រោយបាយរួចភ្លាម វាអាចរំខានដល់ការរំលាយអាហារ ឬធ្វើឲ្យក្រពះយើងកិនអាហារមិនបានល្អ។
៣. ផឹកតែ
ស្លឹកតែមានជាតិអាស៊ីដដែលអាចប៉ះពាល់ដល់ដំណើរការរំលាយអាហារ។ បើយើងញ៉ាំអាហារសម្បូរប្រូតេអ៊ីន នោះជាតិអាស៊ីដពីតែនឹងធ្វើឲ្យប្រូតេអ៊ីនរឹងពិបាករំលាយ។ ការផឹកតែភ្លាមៗក្រោយពីញ៉ាំអាហារអាចរំខានដល់រាងកាយស្រូបយកជាតិដែកពីអាហារទៀតផង ហេតុនេះហើយគួរចៀសវាងការញ៉ាំទឹកតែ១ម៉ោងមុន ឬក្រោយពេលញ៉ាំអាហារហើយ។
៤. ងូតទឹក
ការងូតទឹកបន្ទាប់ពីញ៉ាំអាហារក្រោយភ្លាម ពន្យារពេលក្នុងការរំលាយអាហារ។ លំហូរឈាមនៅជុំវិញក្រពះនឹងហូរទៅផ្នែករាងកាយផ្សេងទៀត ក្នុងពេលងូតទឹក ជាហេតុធ្វើឲ្យការរំលាយអាហារមិនដំណើរការតាមសម្រួល។ ដូចនេះបើយើងចង់ងូតទឹកក្រោយអាហាររួច គួរចាំរយៈ៣០-៤០នាទីសិន។
៥. ជក់បារី
បើមានគ្នាយើងធ្លាប់គិតចង់ជក់បារីក្រោយពេលបាយរួច ត្រូវគិតឡើងវិញ។ ជារួមការជក់បារីតែឯងវាមិនល្អចំពោះសុខភាពទូទៅរបស់យើងទៅហើយ ប៉ុន្តែបើយើងជក់បារីក្រោយបាយទៀត នោះវានឹងប៉ះពាល់ដល់សុខភាព រាងកាយយើងគុណនឹង១០ដងឯណោះ។ យកល្អ គួរបញ្ឈប់ការជក់បារីតែម្ដងទៅ បើស្រឡាញ់សុខភាព។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]