បើនិយាយដល់គ្រោះថ្នាក់សរសៃឈាមខួរក្បាល ឬStroke ទំនងជាមានគ្នាយើងច្រើនបានដឹង និងឮពី បញ្ហានេះរួចហើយ។ មនុស្សជាច្រើនបានគិតថាស្រ្តីឆ្លងទន្លេ គឺជារឿងគ្រោះថ្នាក់បំផុតមួយ ដោយថាម្នាក់ក្នុងចំណោមប្រាំនាក់អាចជួបបញ្ហាគ្រោះថ្នាក់សរសៃឈាមខួរក្បាល។ ស្រ្តីមានផ្ទៃពោះ មានហានិភ័យជួបបញ្ហាគ្រោះថ្នាក់សរសៃឈាមខួរក្បាលនេះខ្ពស់ជាងស្រ្តីវ័យស្រករគ្នាដល់ទៅបីដង។
គ្រូពេទ្យឯកទេសខាងគ្រោះថ្នាក់សរសៃឈាមខួរក្បាលបានណែនាំថា វាជាការចាំបាច់ដែលមនុស្សយើង មិនថានៅវ័យក្មេង ឬកំពុងតែមានសុខភាពល្អនោះទេ ត្រូវតែដឹងពីរោគសញ្ញាគ្រោះថ្នាក់សរសៃឈាមខួរក្បាល ដើម្បីអាចស្វែងរកជំនួយ និងការព្យាបាលពេលចាំបាច់។ អ្នកជំនាញថាយើងនឹងបាត់បង់ណឺរ៉ូន (neurons) ខូរក្បាល១,៩លានរៀងរាល់មួយនាទីពេលយើងជួបគ្រោះថ្នាក់ដាច់សរសៃឈាមខួរក្បាល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ខួរក្បាលបាត់បង់អុកស៊ីសែន
គ្រោះថ្នាក់ដាច់សរសៃឈាមខួរក្បាលកើតឡើងពេលដែលចរន្តឈាមទៅកាន់ផ្នែកណាមួយត្រូវបានរាំងស្ទាំង ឬពេលសរសៃឈាមខួរក្បាលផ្ទុះបែក។ ឈាមដឹកនាំអុកស៊ីសែនទៅកាន់កោសិកា ដូចនេះពេលដែលកោសិកាបាត់បង់អុកស៊ីសែន កោសិកានឹងងាប់។
បញ្ហាលើការចងចាំ ផ្ដោតអារម្មណ៍ និងការគិត គឺជាបញ្ហាទូទៅដែលជាផលវិបាកកើតចេញពីគ្រោះថ្នាក់ដាច់សរសៃឈាមខួរក្បាល។ ផលវិបាកផ្សេងទៀតបង្កឡើងដោយបញ្ហាគ្រោះថ្នាក់សរសៃឈាមខួរក្បាល អាចមានផ្សេងៗគ្នា អាស្រ័យលើទីតាំងដែលគ្រោះថ្នាក់កើតមាន និងចនួនកោសិកាខួរក្បាលប៉ុន្មានបានងាប់។
២. មុខ ដៃ ឬជើង អាចទៅជាពិការ
ការបំផ្លាញកើតចេញពីគ្រោះថ្នាក់សរសៃឈាមខួរក្បាល គឺលើកោសិកាខួរក្បាល និងការធ្វើឲ្យផ្នែកផ្សេងទៀតនៃរាងកាយទៅជាពិការ។ ជាទូទៅផ្នែកដែលពិការនេះ ច្រើនកើតមាននៅម្ខាងម្នាក់ទៅនឹងកន្លែងដែលខូចខាតដោយគ្រោះថ្នាក់ដាច់សរសៃឈាមខួរក្បាល។ នេះមានន័យថា បើគ្រោះថ្នាក់ដាច់សរសៃឈាមខួរក្បាលកើតឡើងនៅខួរក្បាលផ្នែកខាងស្តាំ ជើង ដៃ ឬដងខ្លួនផ្នែកខាងឆ្វេងរបស់យើងអាចនឹងទៅជាពិការ។
ពេលវេលាដែលល្អ និងអាចធ្វើឲ្យអ្នកជំងឺវិលមករកសភាពដើមវិញបាន គឺត្រូវទទួលការព្យាបាលឲ្យបានទាន់ពេលវេលា និងអាចមើលឃើញពីភាពប្រសើរឡើងវិញនៅពីរខែបន្ទាប់។
៣. ពិបាកលេបអាហារ
ប្រហែលជាពាក់កណ្ដាលនៃអ្នកជួបបញ្ហាគ្រោះថ្នាក់សរសៃឈាមខួរក្បាល ជួបបញ្ហាពិបាកលេបអាហារ។ ការណ៍នេះកើងឡើងដោយសារតែបញ្ហាគ្រោះថ្នាក់សរសៃឈាមខួរក្បាលបានបំផ្លាញផ្នែគខ្លះនៃខួរក្បាល ដែលធ្លាប់ជួយសម្របសម្រួលសាច់ដុំក្នុងមាត់ និងបំពង់ក ឲ្យស្រួលលេបអាហារ។
ករណីជាច្រើន អ្នកជំងឺនឹងអាចលេបអាហារបានប្រសើរវិញក្នុងរយៈពេលពីរសប្ដាហ៍ ប៉ុន្តែបើមិនដូចនេះទេ អ្នកជំងឺនឹងប្រឈបហានិភ័យឈ្លក់ ដែលពេលខ្លះយើងបានលេបអាហារចូលទៅក្នុងផ្លូវដង្ហើម និងសួត។ គ្រោះថ្នាក់សរសៃឈាមក្នុងខួរក្បាល អាចកាត់បន្ថយញាណរបស់យើង ដូចនេះហើយបានជាយើងមិនអាចដឹងថាមានអ្វីកើតឡើង ជាហេតុនាំឲ្យយើងកើតជំងឺរលាកសួត។
ការណ៍នេះ អ្នកជំងឺអាចត្រូវបន្តការព្យាបាលលើការនិយាយស្ដី ដើម្បីហាត់រៀនពីវិធីធ្វើឲ្យសាច់ដុំមាត់ និងបំពង់ក ធ្វើចលនាបានល្អប្រសើរ។
៤. សង្គ្រោះ
វាជាការចាំបាច់ណាស់ត្រូវបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យឲ្យបានក្នុងរង្វង់៤ម៉ោងកន្លះ បន្ទាប់ពីមានបញ្ហាគ្រោះថ្នាក់សរសៃឈាមក្នុងខួរក្បាលកើតឡើង ដើម្បីបានទទួលថ្នាំរំលាយកំណកឈាម ។ ការបានទទួលថ្នាំនេះ នឹងជួយបន្ថយផលវិបាកយូរអង្វែងទៅថ្ងៃក្រោយ ឬបានទទួលការព្យាបាលមួយទៀត ដោយប្រើឧបករណ៍ stent retriever ដើម្បីកម្ចាត់កំណកឈាម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]