ភ្នំពេញ: កញ្ញា គៀត សុវណ្ណាឡាង ដែលប្រិយមិត្ត ពុកម៉ែ បងប្អូន និងមហាជនខ្មែរបានស្គាល់ថា កញ្ញាជាតារាសម្តែង ដ៏មានប្រជាប្រិយភាពមួយរូបផងដែរនោះ បានមានទុក្ខជាខ្លាំងក្រោយពេលដែលលោកឪពុកបានទទួលមរណភាពដោយសារតែជំងឺគៀបសរសៃឆ្អឹងខ្នង ដែលកើតមានប្រមាណ កន្លះឆ្នាំមកហើយ។

យ៉ាងណាមិញ ក្រោយពីទទួលដំណឹងមរណភាពដ៏សែនក្រៀមក្រំនេះ ក៏មានមហាជន និងសិល្បករ សិល្បការិនីជាច្រើនបានផ្ញើសាររំលែកទុក្ខជាមួយក្រុមគ្រួសាររបស់កញ្ញាផងដែរ។

សូមរំលឹកផងដែលថា លោកឪពុក របស់គៀត សុវណ្ណាឡាង បានទទួលមរណភាពនាល្ងាចថ្ងៃទី ៣០ មេសា ឆ្នាំ២០២១ ប្រមាណ ម៉ោង៦ល្ងាច ក្នុងវ័យ៥០ឆ្នាំ ដែលបានបន្សល់ទុកនូវការសោកស្តាយជាខ្លាំងដល់ក្រុមគ្រួសារ ក៏ដូចជាកញ្ញាគៀត សុវណ្ណាឡាង ផ្ទាល់តែម្តង៕
ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]