ថៃ៖ ថ្មីៗនេះខ្សែភាពយន្តភាគថៃរឿង “Wanthong” និងរឿងភាគជាច្រើនផ្សេងទៀតត្រូវបានជ្រើសតាំ​ងជារឿងភាគដ៏មានប្រជាប្រិយបំផុតរបស់ប្រទេសថៃនៅឯកម្មវិធី Maya Awards ឆ្នាំ ២០២១ ដែលក្នុងនោះរួមមាន៖

. រឿង Jark Sadtroo Soo Huajai

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រឿងភាគថៃដំបូងដែលត្រូវបានជ្រើសតាំងសម្រាប់ពានរង្វាន់នេះគឺរឿង Jark Sadtroo Soo Huajai” ដែលសម្តែងដោយលោក Mik Thongraya និង Aum Patchrapa

  លោក Mik Thongraya និង Aum Patchrapa

. រឿង Piphob Himmaparn

បន្តដោយរឿងភាគថៃ Piphob Himmaparn” ជាមួយនឹងការសម្តែងរបស់លោក Louis Scott និង Yam Matira

  លោក Louis Scott និង Yam Matira

. រឿង Barb Ayuttitham

បានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ថៃប៉ុស្តិ៍លេខ ៣ រឿង "Barb Ayuttitham" សម្តែងដោយលោក Boy Pakorn និង Gina Yeena ក៏បានជាប់ឈ្មោះក្នុងពានរង្វាន់នេះផងដែរ។

  លោក Boy Pakorn និង Gina Yeena

. រឿង Oum Ruk Game Luang

ជាមួយនឹងដំណើររឿងដ៏អស្ចារ្យក្នុងរឿង Oum Ruk Game Luang” ជាមួយនឹងការសម្តែងរបស់លោក Pong Nawat និង Kob Suvanant

  លោក Pong Nawat និង Kob Suvanant

. រឿង Roy Leh Marnya

រឿងភាគថៃដែលសម្តែងដោយលោក Pope Thanawat និង Bella Ranee មានចំណងជើងថា “Roy Leh Marnya” ក៏ត្រូវបានជ្រើសតាំងនៅក្នុងពានរង្វាន់នេះផងដែរ។

  លោកPope Thanawat និង Bella Ranee

. រឿង Wong Wien Huajai

ទទួលបានការឆ្លើយតបយ៉ាងពេញចិត្តពីអ្នកទស្សនា រឿង Wong Wien Huajai” សម្តែងដោយលោក Porshe Saran និង Now Tisanart ត្រូវបានតែងតាំងសម្រាប់រឿងភាគដ៏មានប្រជាប្រិយរបស់ថៃផងដែរ ។

  លោក Porshe Saran និង Now Tisanart 

៧. រឿង Kaew Lerm Korn

រឿងភាគមួយដែលមានចំណងជើងថា Kaew Lerm Korn” ដែលចូលរួមសំដែងដោយលោក Kang Vorakorn និង Green Ausadaporn ក៏មានឈ្មោះនៅក្នុងបញ្ជីទទួលពានរង្វាន់ផងដែរ។

  លោក Kang Vorakorn និង Green Ausadaporn

. រឿង Leh Luang

ទើបតែចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ ONE 31 រឿង “Leh Luang” ទទួលបានការឆ្លើយតបយ៉ាងល្អពីទស្សនិកជន។ ហើយរឿងភាគនេះមានការចូលរួមសម្ដែងពីតារាដូចជា Jes Jespipat, Pooklook Fonthip និង Cheer Thikumporn

                 លោកJes Jespipat និង Pooklook Fonthip

. រឿង Wasana Ruk

សម្តែងដោយលោក Ice Panuwat និង Nychaa Nuttanicha រឿងនេះមានចំណងជើងថា Wasana Ruk” ដែលត្រូវបានជ្រើសតាំងជារឿងភាគថៃដ៏មានប្រជាប្រិយខ្ពស់សម្រាប់ពានរង្វាន់នេះផងដែរ។

  តួឯកប្រុស-ស្រីដោយលោក Ice Panuwat និង Nychaa Nuttanicha

១០. រឿង Wanthong

រឿងភាគថៃចុងក្រោយដែលមានឈ្មោះក្នុងបញ្ជីទទួលពានរង្វាន់ផងដែរនោះគឺរឿង “Wanthong” ដែលមានការចូលរួមសម្តែងដោយលោក Pong Nawat និង Mai Davika ។ រឿងនេះមានប្រជាប្រិយភាពខ្លាំងណាស់នៅពេលចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ ONE 31 ៕

  លោក Pong Nawat និង Mai Davika

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]