គ្នាយើងមួយចំនួនមានការអៀនខ្មាសមិនហ៊ានញញឹម ពីព្រោះតែធ្មេញមិនស្អាត និងមានពណ៌លឿង។ ពិតណាស់ ទោះបីជាយើងតែងតែយកចិត្តទុកដាក់នៅក្នុងការថែទាំ និងសម្អាតធ្មេញជាញឹកញាប់យ៉ាងណាក៏ដោយ បញ្ហាធ្មេញលឿងនៅតែមិនបាត់សោះ ដែលនេះគឺបណ្ដាលមកពីអាហារមួយចំនួនដែលយើងញ៉ាំជារៀងរាល់ថ្ងៃ។។
មូលហេតុអាហារបន្សល់ពណ៌ជាប់ធ្មេញ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកាចាធ្មេញមានសភាពទន់ខ្សោយ ដែលធ្វើឲ្យវាងាយប្រឡាក់ជាប់ពណ៌នៅផ្ទៃខាងលើ។ នេះមានន័យថា កម្រិតពណ៌នៃអាហារគឺជាកត្តាធំមួយដែលធ្វើឲ្យធ្មេញប្រែទៅជាពណ៌លឿង។ បន្ថែមពីនេះ អាហារដែលមានជាតិអាស៊ីដធ្វើឲ្យផ្ទៃខាងលើនៃកាចាធ្មេញទន់ខ្សោយ និងងាយជាប់ពណ៌ ហើយបម្រែបម្រួលសីតុណ្ហភាពនៅក្នុងអាហារដែលយើងញ៉ាំ ក៏អាចបំផ្លាញ និងធ្វើឲ្យផ្ទៃខាងលើនៃកាចាធ្មេញងាយជាប់ពណ៌កាន់តែខ្លាំងឡើង។
អាហារចម្បងៗធ្វើឲ្យជាប់ពណ៌នៅធ្មេញ៖៖
- កាហ្វេ
- តែ
- ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន
- ស្រាក្រហម
- ភេសជ្ជៈប៉ូវកម្លាំង
- ទឹកផ្លែឈើ
- ស្ករគ្រាប់ដែលមានពណ៌
- ទឹកស៊ីអ៊ីវ
- អាហារជ្រក់
- ទឹកប៉េងប៉ោះ
- ពពួកផ្លែប៊ឺរី ដូចជាប្លូប៊ឺរី ស្រ្តប៊ឺរី ឈើរីជាដើម
- សម្លការី
ខណៈដែលអាហារមួយចំនួនមានគុណប្រយោជន៍ជាច្រើនចំពោះសុខភាព និងត្រូវបានបញ្ចូលទៅក្នុងអាហារប្រចាំថ្ងៃ វាក៏អាចធ្វើឲ្យប្រឡាក់ពណ៌ជាប់ធ្មេញផងដែរ ប្រសិនបើយើងញ៉ាំច្រើនជ្រុល។ យ៉ាងណាមិញ យើងមិនចាំបាច់បោះបង់ការញ៉ាំអាហារទាំងនេះទាំងស្រុងឡើយ ដោយងាកមកអនុវត្តតិចនិកមួយចំនួន ដើម្បីកាត់បន្ថយផលប៉ះពាល់នៃអាហារជំនួសវិញ។
តិចនិកជួយឲ្យស្នាមញញឹមមានភាពស្រស់ស្អាត
- ប្រើបំពង់បឺតជានិច្ច នៅពេលញ៉ាំភេសជ្ជៈដែលមានពណ៌
- ដុសធ្មេញក្នុងរង្វង់៣០នាទី ក្រោយពីញ៉ាំអាហារដូចជាផ្លែប៊ឺរី ឬកាហ្វេ។
- ប្រើប្រាស់ថ្នាំដុសធ្មេញដែលជួយឲ្យធ្មេញសភ្លឺ
- ត្រួតពិនិត្យ និងសម្អាតមាត់ធ្មេញ ដោយគ្រូពេទ្យធ្មេញជាប្រចាំ។
អាហារមួយចំនួនដែលជួយឲ្យធ្មេញសស្អាត
ជាក់ស្ដែង អាហារមួយចំនួនក៏ជាភ្នាក់ងារជួយឲ្យធ្មេញសស្អាតបែបធម្មជាតិ ដែលរួមមាន ផ្លែប៉ោម ស្ពៃពួយឡេង ផ្កាខាត់ណាខៀវ ម្នាស់ ស្ត្រប៊ឺរី និងជាពិសេស គឺឈីស ដែលអាចជួយប្រឆាំងនឹងអាហារដែលមានជាតិអាស៊ីដ ព្រមទាំងជួយដល់កម្រិតpHនៅក្នុងមាត់របស់យើងថែមទៀតផង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]