ការបែកបាក់ ជាទីបញ្ចប់នៃចំណងស្នេហាដែលមនុស្សពីរនាក់បានខំកសាង និងចំណាយពេលជាមួយគ្នាកន្លងមក។ ក្រោយបែកគ្នារយៈពេលយ៉ាងយូរហើយ អ្នកនៅតែនឹកដល់គេទៀត បែបនោះមានន័យថាអ្នកមិនទាន់អស់ចិត្តនៅឡើយពីមូលហេតុដែលនាំឲ្យអ្នក និងគេត្រូវបែកគ្នានោះ។ ដូចនេះខាងនេះជា ចំណុច ៣ បង្ហាញថាមកពីអ្នកមិនទាន់អស់ចិត្តចំពោះការបែកបាក់ស្នេហានោះនៅឡើយ ទើបនៅអាល័យគេ៖
ចំណុចទី១: នៅពេលបែកគ្នាមិនបានជួបគ្នាដោយផ្ទាល់
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មនុស្សពីរនាក់ ពេលស្រលាញ់គ្នា ជួបគ្នាញឹកញាប់ណាស់ ហើយម៉េចក៏ពេលបែកគ្នា មិនបានជួបមុខគ្នា និងនិយាយរឿងរ៉ាវក្នុង និងបញ្ហាចោទដែលនាំឲ្យស្នេហាពួកគេមកដល់ការបែកបាក់នេះបានទៅវិញ? បែបនេះហើយបានជាអ្នកនៅតែនឹកដល់គេ ទោះបែកគ្នាយូរហើយក៏ដោយ។
ចំណុចទី២ៈ មានអនុស្សាវរីយ៍ជាមួយគ្នាច្រើនពេក

ពេលស្រលាញ់គ្នាជារឿងធម្មតាទៅហើយ ដែលតែងតែសាងអានុស្សាវរីយ៍ជាមួយគ្នា ពេលខ្លះក៏បានសន្យាជាមួយគ្នាបែបជ្រាលជ្រៅក៏មានដែរ។ បែបនេះហើយទើបវាមិនងាយភ្លេចឡើយ ទោះគេបានចេញពីជីវិតអ្នក គេមានអ្នកថ្មីហើយក៏យើងនៅតែចងចាំគេ ចាំមុខ ចាំសម្តីដែលគេនិយាយថា៖ “ ដៃបងនឹងនៅក្បែរអូន ពេលដៃអូនត្រជាក់ ដៃបងនឹងផ្តល់កម្តៅឲ្យអូន”. ឬ “ បងនឹងរៀបការនិងអូនណា អូនសម្លាញ់ បងស្រលាញ់អូន” ។ពីព្រោះរឿងមានន័យទោះនោះ ស្ថិតក្នុងការចងចាំល្អៗ ទើបពិបាកលុបអ្នកពីបេះដូង ។
ចំណុចទី៣ៈ ការប៉ះរបស់ប្រើប្រាស់គ្នា កាលនៅស្រលាញ់គ្នា

កាលនៅស្រលាញ់គ្នា ទោះចង់មិនចង់ក៏យើងបានប៉ះពាល់របស់របរប្រើប្រាស់គ្នាទៅវិញទៅមកដែរ។ ដូចនេះពេលអ្នកកាន់ឬឃើញរបស់ទាំងនោះអ្នកច្បាស់ជាឃើញមុខមាត់ មនុស្សដែលអ្នកធ្លាប់ស្រលាញ់ជាមុនខាន បើបែបនោះមិននឹកទេទើបចម្លែក៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]