ភ្នំពេញ៖ ភាពល្បីល្បាញរបស់កំពូលតារាចម្រៀង ពេជ្រ សោភា គឺបានរះឡើងស្ទើរតែជិត២០ឆ្នាំទៅហើយ ដោយអាចនិយាយបានថាពេលនេះ អ្នកនាងគឺជាតារាចម្រៀងជើងចាស់ដែលមានបទពិសោធន៍យូរឆ្នាំ និងទទួលបានភាពជោគជ័យផងដែរ។
ជាការពិតណាស់ ទោះបីជាពេលពេលវេលាកន្លងទៅរាងយូរពិតមែនក្តី ប៉ុន្តែតារាស្រីរូបនេះ នៅតែមានសម្លេងគាំទ្រខ្លាំងពីសំណាក់មហាជនដដែល ដោយសារសមត្ថភាពសិល្បៈក៏នៅតែខ្លាំង ជាងនេះទៅទៀតសម្រស់ក៏នៅតែខ្ញង់ដដែលទៀតនោះ ដែលធ្វើឲ្យភាពល្បីល្បាញនៅតែរក្សាគង់វង្សដដែល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ក្នុងពេលនេះ ពេជ្រ សោភា មានអាយុ៣៦ឆ្នាំហើយ ប៉ុន្តែបើក្រឡេកមើលសម្រស់វិញគឺថាក្មេងល្មមសុំចាញ់ ដោយលើកនេះ គឺអ្នកនាងបង្ហាញខ្លួនតាមរយៈរូបរាងដ៏ស្រឡូន និងសាច់សរលោងស្រិល ជាមួយនឹងអាវវៀលក្លៀកពណ៍ខ្មៅ រីឯទៅលើសាច់មុខគឺមានលក្ខណៈសម៉ត់រលោងតែម្តង គ្មានស្នាមជ្រើវជ្រួញអីបន្តិច សរុបមកគឺមើលទៅស្អាតកប់តែម្តង។
ចំណែកអ្នកគាំទ្រក៏បានសរសើរទៅលើរសម្រស់តារាចម្រៀងរូបនេះផងដែរ ដែលអាយុច្រើនមែនប៉ុន្តែនៅតែស្អាតមិនចាញ់ក្មេងប៉ុន្មានឡើយ៕
ចង់បានព័ត៌មានបន្ថែម និងរហ័ស សូមចុច៖ https://t.me/khmerload
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]