កូរ៉េខាងត្បូង ៖ ត្រលប់ទៅកាលពីឆ្នាំ ២០០៩ ហ្វេនៗដែលនិយមតាមដានមើលរឿងភាគកូរ៉េ ឬយើងហៅថា K-Drama ធានាថាប្រាកដជានៅចាំរឿង Boys Over Flowers ច្បាស់ដូចថ្ងៃហើយ ជាពិសេសមុខមាត់របស់តួសម្ដែងផ្ទាល់តែម្ដង។

Boys Over Flowers
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ចំពោះក្មេងប្រុសដែលសម្ដែងជាតួប្អូនប្រុសរបស់ ​ Geum Jan Di ក្នុងរឿង Boys Over Flowers ក៏ប្រិយមិត្តចង់ចាំមិនភ្លេចដែរ ជាមួយរូបរាងដ៏គួរឲ្យស្រលាញ់ និងទេពកោសល្យសម្ដែងដ៏ប៉ិនប្រសព្វរបស់ក្មេងប្រុសម្នាក់នោះ។

គួរបញ្ជាក់ផងដែរថា ក្មេងប្រុសម្នាក់នោះមានឈ្មោះពិតថា Park Ji Bin កាលសម្ដែងរឿង Boys Over Flowers ពេលនោះលោកនៅជាសិស្សសាលាមធ្យម បច្ចុប្បន្នលោកមានអាយុ ២៧ ឆ្នាំហើយ (គិតតាមអាយុនៅកូរ៉េ) ថែមទាំងបានបញ្ចប់កាតព្វកិច្ចជាយោធាទៀតផង។

ថ្មីៗនេះ Park Ji Bin មានវត្តមាននៅលើទស្សនាវដ្តី BNT Magazine ដោយបង្ហាញពីភាពចាស់ទុំរបស់លោក ទាំងសង្ហា Cool ជាមួយស្ទាយ៍លេងទឹកមុខស្មើៗ តែក្រខ្សែភ្នែកទាំងគូរបស់លោកបង្កប់ទៅដោយភាពទាក់ទាញយ៉ាងចម្លែក។

យ៉ាងណាមិញ ហ្វេនៗនាំគ្នាពោលសរសើរ Park Ji Bin មិនដាច់ពីមាត់ថា កាលពីក្មេង Cute គួរឲ្យស្រលាញ់ ដល់ធំពេញរូបពេញរាងកាន់តែសង្ហាឡើងៗ មើលសឹងតែមិនចង់ស្គាល់ និងមានមន្តស្នេហ៍មិនធម្មតាទេ៕

ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម ៖

Park Ji Bin ក្នុងរឿង Boys Over Flowers
Park Ji Bin ក្នុងរឿង Boys Over Flowers
Park Ji Bin ក្នុងរឿង Boys Over Flowers
រូបបច្ចុប្បន្នរបស់ Park Ji Bin  
រូបបច្ចុប្បន្នរបស់ Park Ji Bin  
រូបបច្ចុប្បន្នរបស់ Park Ji Bin  

ប្រភព ៖ Koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យុវវ័យ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]