រាជធានីភ្នំពេញ ៖ ដោយសារតែ ឃើញតារាស្រី ចរិយា ពេជ្រ រូបនេះ តែងបង្ហាញវត្តមាន មុខមាត់ ក្នុងប្រទេសកម្ពុជា មួយរយៈពេលធំហើយនោះ អ្នកគាំទ្រ ក៏ផ្ទុះការងើងឆ្ងល់ជាខ្លាំង ហេតុអ្វីបាន ជាខ្លួនមិនទៅរស់នៅប្រទេសអូស្ត្រាលី ជាមួយស្វាមី លើសពីនេះទៅទៀត រស់នៅឆ្ងាយពីគ្នាបែបនេះ មិនខ្លាចស្វាមី មានស្រីលួចលាក់ ក្បត់ចិត្ត ទេឫយ៉ាងណា?។

បន្ទាប់ពី ទទួលបានសំណួរស្រដៀងគ្នានេះ តារាមូដែល ចរិយា ពេជ្រ បានទម្លាយរឿងក្នុងចិត្តរបស់ខ្លួន យ៉ាងដូច្នេះ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  • ទី១ នោះគឺ ដោយសារតែការរីករាលដាល នៃជំងឺកូវីដ១៩ ទើបត្រូវតម្រូវឲ្យខ្លួន ត្រូវស្នាក់នៅបន្តនៅកម្ពុជា ប្រសិនបើស្ថានភាពស្ងប់ស្ងាត់នោះ ខ្លួននឹងទៅរស់នៅជាមួយស្វាមី 
  • ទី២ ខ្លួនមិនខ្លាចស្វាមី ក្បត់ចិត្ត លួចមានស្រីកំណាន់អ្វីឡើយ ក៏ព្រោះ នោះគឺជាខ្លួនគេ បើគេមិនស្រលាញ់ខ្លួនគេទេ ក៏ទៅតាមនោះ តែប្រសិនបើគេស្រលាញ់ខ្លួនគេនោះ គេមិនធ្វើរឿងបែបនេះទេ ម៉្យាងទៀត ប្រសិនបើ គេមានអ្នកថ្មីមែននោះ ខ្លួនក៏មិនអង្គុយយំសស្រាក់ ឲ្យខូចសម្រស់ដែរ។

តែផ្ទុយទៅវិញ ត្រូវចេះកាត់ចិត្ត ឈប់ដាក់ចិត្តស្រលាញ់គេទៀត អ្វីដែលត្រូវស្រលាញ់នោះគឺកូន។ មិនតែប៉ុណ្ណោះ ប្រសិនបើស្វាមីមានអ្នកថ្មីមែន ខ្លួនក៏មិនលែងលះដែរ ព្រោះខ្លួន មិនចូលចិត្តពាក្យថា មេម៉ាយ ព្រោះ មេម៉ាយមានកូនក្តី គ្មានក្តី នឹងមិនមែន មនុស្សប្រុសណា មកស្រលាញ់យើងស្មោះដែរ អស់ធំហើយ ដើរមកហើយទៅវិញ។

រូបនាងក៏បន្តថា កម្រមានណាស់ មនុស្សប្រុសណាស្មោះស្នេហ៍ណាស់ មិនដូចមនុស្សស្រីឡើយ ស្រលាញ់មួយដឹងមួយ ហើយកុំស្រលាញ់គេពេក យើងត្រូវស្រលាញ់កូន ព្រោះប្តីលែងលះកាលណា សាច់ក្រៅកាលនោះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលវីដេអូខាងក្រោម ៖

ចរិយា ពេជ្រ
ចរិយា ពេជ្រ
ចរិយា ពេជ្រ​ និងស្វាមី
ចរិយា ពេជ្រ​ និងស្វាមី
ចរិយា ពេជ្រ​ ស្វាមី និងកូន
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចរិយា ពេជ្រ