កម្សាន្ត៖ បើនិយាយដល់រឿងរ៉ាវស្នេហារបស់តារាស្រីដ៏មានប្រជាប្រិយភាពទាំង ៥នាក់ខាងក្រោមនេះ ប្រិយមិត្តភាគច្រើនច្បាស់ជាធ្លាប់ទទួលជ្រាបហើយថា ពួកគេសុទ្ធតែមានស្វាមី មានដៃគូជីវិត ចាប់ដៃដើរលើផ្លូវស្នេហ៍ជាមួយគ្នាបានយ៉ាងមានសុភមង្គល និងពោរពេញដោយភាពផ្អែមល្ហែមឲ្យគ្នាទៅវិញទៅមកជាញឹកញាប់។
ជាមួយគ្នានេះដែរ ត្បិតតែតារាស្រីទាំងនេះ សុទ្ធតែជាតារាក្នុងដួងចិត្តមហាជននិងអ្នកគាំទ្រពិតមែន ប៉ុន្តែសម្រាប់ទំនាក់ទំនងជាមួយម្ចាស់បេះដូងរបស់ពួកគេ គឺហាក់មិនសូវចង់បង្ហាញនៅលើបណ្ដាញសង្គមជាសាធារណៈឡើយ ពោលគឺទាល់តែមានកម្មវិធីពិសេសអ្វីមួយ ទើបអ្នកគាំទ្រ អាចបានឃើញរូបភាពគូៗរបស់ពួកគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បើទោះបីជាទំនាក់ទំនងក៏ដូចជាសម្ព័ន្ធភាពជាមួយស្វាមី និងគូស្នេហ៍របស់ពួកគេមិនសូវជាបើកចំហរច្រើនពិតមែន ប៉ុន្តែក្នុងនោះយើងឃើញថា តារាស្រីទាំងនេះ ហាក់ទទួលបានភាពកក់ក្ដៅ ការមើលថែ និងក្ដីស្រលាញ់យ៉ាងផ្អែមល្ហែមពីដៃគូជីវិត រហូតពេលខ្លះនៅពេលពួកគេបង្ហោះរូបភាពគូនៅលើបណ្ដាញសង្គម អ្នកគាំទ្រពោលពាក្យសរសើរសឹងគ្រប់គ្នាផងដែរ៕
ពួកគេទាំងនោះមានដូចខាងក្រោម៖
១.ចំរើន សុភ័ក្រ
តារាចម្រៀងរូបនេះ និងកំលោះមន្ត្រីរាជការ ក៏បានទាក់ទងគ្នាយូរមកហើយ ប៉ុន្តែក្រៅពីអ្នកស្និទ្ធស្នាល មិនសូវមានអ្នកណាដឹងថាអ្នកទាំងពីរគឺជាគូស្នេហ៍នឹងគ្នានោះឡើយ ។
២.ចរិយា ពេជ្រ
ក្រោយរៀបការរួចនិងមានកូនប្រុសស្រី ២នាក់ តារារូបនេះ ក៏មិនសូវជាបង្ហាញមុខស្វាមីច្រើនប៉ុន្មាននោះដែរ។
៣.ឌុច លីដា
តារាស្រីរូបនេះ ក៏ដូចគ្នានឹងតារាខាងលើៗ។
៤.មាស សុខសោភា
ស្នេហាជាង១០ឆ្នាំ របស់តារាចម្រៀងស្រីរូបនេះនិងស្វាមីក៏ធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ដែរ ហើយកន្លងមកអ្នកទាំងពីរក៏ឧស្សាហ៍បង្ហាញភាពផ្អែមល្ហែមនឹងគ្នា ប៉ុន្តែគ្រាន់តែមិនសូវញឹកញាប់ដូចគូដទៃ។
៥.សុគន្ធ និសា
ដោយសារតែស្វាមីតារារូបនេះជាអ្នករវល់ជាមួយមុខជំនួញ ទើបនាងមិនសូវបានផ្អែមល្ហែមជាមួយស្វាមីច្រើន ប៉ុន្តែយូរៗម្ដង និសាតែងតែបង្ហាញរូបភាពជាគូនិងស្វាមីយ៉ាងផ្អែមល្ហែមអ្នកគាំទ្រពេញចិត្តគ្រប់គ្នា។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]