ភ្នំពេញ៖  ជារឿយៗ ដូចពុកម៉ែបងប្អូនជាច្រើនបានដឹងមកហើយ តារាសម្តែងស្រី និងជាពិធីការីនី អ្នកនាង គង់ ចាន់ស្រីមុំ ដ៏មានប្រជាប្រិយ នៅក្នុងមជ្ឈមដ្ឋានសង្គមក្នុងប្រទេសកម្ពុជា តែងតែទទួលបានស្គាល់ និងជ្រាបយ៉ាងច្បាស់ ថា អ្នកម្តាយរូបនេះ ចូលចិត្តប្រើប្រាស់របស់ប៊្រេនៗពេញនិយមទាន់សម័យ ជាមួយស្ទាយ៍ប្លែករបស់នាង មិនដែលជាន់គ្នាម្តងណាឡើយ។ 

យ៉ាងណាមិញ តាមរយៈរូបភាព ដែលអ្នកម៉ាក់ហាយសូ រូបនេះគេសង្កេតឃើញថា បានធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើលជារឿយៗ ជាមួយរូបភាពកាន់តែប្លែក ជាមួយ ការច្នៃប្រឌិត ដែលមិនជាន់គ្នា និងមិនដដែលៗ មិនថាម៉ូតសក់ ស្ទីលតុបតែងក្នុងការផាត់មុខ ជាពិសេសនោះ ម៉ូតសម្លៀកបំពាក់ប្លែកៗទៀតនោះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង មុននេះបន្តិច តារាស្រីរូបនេះបានបង្ហោះរូបភាពជាច្រើនសន្លឹក ជាមួយ ម៉ូតសម្លៀកបំពាក់ ដែលមានសកម្មភាពបែបប្លែកៗ ជាមួយ ស្ទាយ៍តែងខ្លួន ម៉ូដសក់ខ្យូតៗដូចកូនក្មេង ដែលទាំងនេះ ជាការតុបតែងខ្លួនថ្មីជាប្រចាំ និងសុទ្ធសឹង បានទទួលការកោតសរសើរ ចាប់អារម្មណ៍ ពីអ្នកគាំទ្ររបស់នាងផ្ទាល់តែម្តង ជាពិសេសនោះគឺសម្រស់នាងនៅតែស្អាត ក្រមុំៗសុំខ្មាស់តែម្តង៕

សូមទស្សនារូបភាពខាងក្រោម៖

គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ និង កូនស្រី
គង់ ចាន់ស្រីមុំ និង កូនស្រី
គង់ ចាន់ស្រីមុំ និង កូនស្រី
គង់ ចាន់ស្រីមុំ និង កូនស្រី
គង់ ចាន់ស្រីមុំ 
គង់ ចាន់ស្រីមុំ 
គង់ ចាន់ស្រីមុំ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ