ខេត្តព្រះសីហនុ ៖ ផ្អើលមិនតិចទេ លើបណ្តាញសង្គម បន្ទាប់ពី បងប្អូនតារាខ្មែរ ដេន នីក្វាន់ ចាប់បានម្ចាស់សណ្ឋាគារ សមុទ្រមាស ក្នុងខេត្តព្រះសីហនុ បានលួចបង្កប់កាមេរ៉ា គ្រប់បន្ទប់គេងរបស់ភ្ញៀវទាំងអស់ លើសពីនេះទៅទៀត ទិដ្ឋភាពថតដោយកាមេរ៉ាក្នុងបន្ទប់ទាំងនោះ គឺមានលទ្ធភាពថតជាប់ ផ្ទៃបន្ទប់ទាំងមូល ជាពិសេសគឺ ចំគ្រែនេះតែម្តង។

ជាមួយគ្នានេះ ហេតុការណ៍ត្រូវបាន កើតឡើងតាំងពី ខែតុលា ឆ្នាំ២០២០ មកម្លេះ តែទើបនឹង ផ្ទុះក្នុងពេលថ្មីៗនេះ ក៏ព្រោះ ដេន នីក្វាន់ រងចាំដំណោះស្រាយពី ម្ចាស់សណ្ឋាគារ តែផ្ទុយទៅវិញ ខ្លួនបានត្រឹមទទួលសំណង ១ម៉ឺនដុល្លារ ដែលនេះ បង្ហាញពី ការមិនឲ្យតម្លៃលើខ្លួន ជាខ្លាំង ទើបសម្រេចរើករណីមួយនេះ ដោយការបង្ហោះវីដេអូលើហ្វេសប៊ុក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា ស្នងការខេត្តព្រះសីហនុ លោក ជួន ណារិន្ទ បានប្រាប់ឲ្យដឹងយ៉ាងដូច្នេះថា <ករណីនេះ គឺជាសំណុំរឿងចាស់ តាំងពីខែតុលា ឆ្នាំ២០២០ ដែលតុលាការបានសម្រេចក្តីរួចហើយ ខណៈ​ដែលជន​ដែលពាក់ព័ន្ធនឹងការបង្កប់កាមេរ៉ាក្នុងបន្ទប់សណ្ឋាគារនោះ ក៏កំពុងតែអនុវត្តទោសក្នុងពន្ធនាគារនៅឡើយ៕>

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  លោក ជួន ណារិន្ទ
រូបភាព
វីដេអូ
វីដេអូ
វីដេអូ

ប្រភព ៖ កម្ពុជាថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់