ជាទូទៅស្រីៗយើងតែងតែកើតមានអាការៈចុករមួលសាច់ដុំមុនពេលមករដូវជារៀងរាល់ខែនៅថ្ងៃពិសេសរបស់ខ្លួន។ តើអ្នកដឹងទេថា ហេតុអ្វីបានជាយើងមានអាការៈរមួលក្នុងពោះបែបនេះ? ពិតណាស់ នៅអំឡុងពេលនៃវដ្តរដូវ ស្បូនរបស់យើងនឹងបង្រួម ក៏ដូចជាបញ្ចេញស្រទាប់ខាងក្នុង។ នៅពេលនោះដែរ អ័រម៉ូនProstaglandins ក៏បានបញ្ចេញមកក្នុងរាងកាយ ដែលបណ្ដាលឲ្យមានការឈឺចាប់ និងការរលាកនៅក្នុងស្បូន រួមទាំងមានហើមផងដែរ។
ប៉ុន្តែ ប្រសិនបើយើងជួបនឹងអាការៈចុករមួលក្នុងពោះ ហើយបែរជាមិនមករដូវវិញនោះ តើនឹងមានអ្វីកើតឡើង?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. បែកគីសដៃស្បូន
ជាធម្មតា អូវែបង្កើតគីសមួយចំនួន ខណៈពេលដែលកំពុងត្រៀមបញ្ចេញពងអូវុល ហើយវានឹងបាត់ទៅវិញដោយខ្លួនឯង។ ប៉ុន្តែ នៅក្នុងករណីខ្លះ គីសទាំងនោះនឹងនៅតោងជាប់នឹងអូវែ ហើយវានឹងបណ្ដាលឲ្យមានបញ្ហានៃគីសដៃស្បូន។ ការបែកគីសដៃស្បូន នឹងបង្កឲ្យមានការឈឺចាប់ដូចជាចុករមួលក្នុងពោះ និងមានករណីកម្រខ្លះ អាចបណ្ដាលឲ្យមានអាការៈក្ដៅខ្លួន ឆ្អល់ពោះ និងក្អួតថែមទៀតផង។
២. ជំងឺអត់មានវដ្ដរដូវ
ជំងឺអត់មានវដ្តរដូវនេះ កើតឡើងជាទូទៅ និងយូរៗម្តងប៉ុណ្ណោះ។ ជំងឺនេះ សំដៅទៅលើការផ្លាស់ប្ដូរអ័រម៉ូននៅក្នុងរាងកាយរបស់យើង ដែលអាចរារាំងអូវែមិនឲ្យបញ្ចេញពង និងជាហេតុបណ្ដាលឲ្យយើងពុំមានរដូវ។
៣. ការមានផ្ទៃពោះ
ប្រសិនបើស្រីៗយើងមានការចុករមួលសាច់ដុំត្រង់ពោះ ដោយពុំមានសញ្ញាណាមួយបង្ហាញថា យើងនឹងមករដូវទេនោះ យើងប្រហែលជាអាចមានផ្ទៃពោះ។ ជាទូទៅ នៅដំណាក់កាលដំបូងនៃការមានផ្ទៃពោះ រាងកាយរបស់យើងនឹងបង្ហាញនូវសញ្ញាផ្សេងៗដែលស្រដៀងទៅនឹងការមករដូវដែរ ដូចជាការអស់កម្លាំង ការផ្លាស់ប្ដូរអារម្មណ៍ និងចុករមួលសាច់ដុំជាដើម។
៤. ជំងឺរលាកអាងត្រគាក
ជំងឺរលោកអាងត្រគាក កើតឡើងដោយសារតែការរួមភេទដែលមិនមានសុវត្ថិភាព ពីព្រោះវាគឺជាជំងឺដែលឆ្លងតាមការរួមភេទ។ វាបង្ករោគដោយបាក់តេរី ដែលធ្វើឲ្យប៉ះពាល់ដល់ស្បូន ដៃស្បូន (Fallopian tubes) អូវែ និងទ្វារមាស ដែលនាំឲ្យមានការចុករមួលសាច់ដុំ និងមានការឈឺចាប់ជាដើម។
៥. ជំងឺរលាកខ្នែងពោះវៀន
ជំងឺរលាកខ្នែងពោះវៀន កើតឡើងដោយសារតែការរាំងស្ទះ ឬការបង្អាក់មួយចំនួន ដែលបណ្ដាលមកពីការកកើតនៃស្លេស ពពួកប៉ារ៉ាស៊ីត ឬលាមក ដែលជាហេតុនាំឲ្យមានការចុកចាប់ធ្ងន់ធ្ងរនៅត្រង់បរិវេណពោះ និងអាចមានការយល់ច្រឡំថាជាការចុករមួលពេលមករដូវផងដែរ។
៦. ដុះសាច់តូចៗក្នុងស្បូន
ដុំសាច់ស្បូន គឺជាការលូតលាស់តូចៗ នៅលើជញ្ជាំងមាត់ស្បូន ឬស្បូន។ ពួកវាក៏អាចបណ្ដាលឲ្យមានការចុករមួលសាច់ដុំ ព្រមទាំងធ្វើឲ្យមានការឈឺចាប់នៅពេលមករដូវថែមទៀតផង។ កត្តានេះ ក៏ធ្វើឲ្យយើងស្មានថា ជាការចុករមួលសាច់ដុំនៅពេលមករដូវផងដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]