រាជធានីភ្នំពេញ ៖ ដល់កតែម្តង ក្រោយទទួលរង ការរិះគន់ជាខ្លាំង បន្ទាប់ពី បង្ហោះវីដេអូ ចាប់បាន ម្ចាស់សណ្ឋាគារ លួចបង្កប់កាមេរ៉ា ក្នុងបន្ទប់គេង ដែលរឿងនេះ បានកើតឡើង តាំងពីខែ តុលា ឆ្នាំ ២០២០ មកម្លេះ ហើយទើបនឹង សារើនៅពេលថ្មីៗនេះ ដោយបងប្អូន ដេន នីក្វាន់។

ជាមួយគ្នានេះ ដេន នីក្វាន់ បានសង្កត់ខ្លាំងៗថា កុំជឿតាម ការលើកឡើងរបស់បុគ្គលមួយចំនួន ដែលបានថា ខ្លួនធ្លាប់ស៊ិចស៊ីទាំងបងទាំងប្អូន មិនខ្លាចខូចកេរ្ត៍ខ្មាសរបស់ស្ត្រីខ្មែរទេ ខណៈ នេះគ្រាន់តែជា ការបង្រ្កប់កាមេរ៉ាសោះ ព្រមគ្នានេះ នាងបានដាក់ត្រលប់ទៅវិញថា ដោយបានចោទជាសំណួរថា ខ្លួនស៊ិចស៊ីនេះ បានបញ្ចេញកេរ្ត៍ខ្មាសម៉ែចែកឲ្យទេ ខ្លួនស៊ិចស៊ីនេះ គ្រាន់តែ តាមបែបផែនផ្ទាល់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មូលហេតុដែល ធ្វើឲ្យខ្លួនមិនបញ្ចេញវីដេអូភ្លាមៗនោះ គឺដោយសារតែ សមត្ថកិច្ចបាន ដាក់ស្នើថា កុំទាន់អាលបង្ហោះ ព្រោះជនសង្ស័យជាម្ចាស់សណ្ឋាគារ កំពុងតាមចាប់ខ្លួន ដូច្នេះ ត្រូវការរក្សាភាពស្ងៀមស្ងាត់ ប្រសិនបើ ជនសង្ស័យដឹងខ្លួនមុននោះ នឹងពិបាកចាប់ខ្លួនជាមិនខាន មួយវិញទៀត សណ្ឋាគារនោះត្រូវបានបិទ ចាប់ពីថ្ងៃដែលខ្លួន បានឆោឡោ រកហេតុផល ដោយមានក្រុមសមត្ថកិច្ចចូលរួមជាច្រើន នេះបញ្ជាក់ថា គ្មានជនរងគ្រោះបន្ទាប់ពីរូបនាងឡើយ។

រូបនាងបានបន្កទៀតថា នេះប្រសិនបើនាង​ ស្រលាញ់លុយ បង្ហោះវីដេអូនេះជាថ្មី ព្រោះទទួលសំណងមិនដូចការទាមទារនោះ គិតខុសទៅ ព្រោះបើចង់បានលុយមែន មិនមែនត្រឹមតែទឹកប្រាក់១០ម៉ឺនទេ គឺអាចដល់ ៥០ម៉ឺន ឫ១លានដុល្លារបាត់ទៅហើយ មិនតែប៉ុណ្ណោះ អ្នកទាំងអស់គ្នាគិតដែរទេ ថាខ្ញុំមិនធ្លាប់មានលុយ ទឹកប្រាក់ប៉ុណ្ណេះ ខ្ញុំទាមទារសំណងនេះ ក៏ព្រោះ ទុកជាការចងចាំឲ្យម្ចាស់សណ្ឋាគារ ឈប់ធ្វើបែបនេះ ហើយក៏ជា គម្រូដល់សណ្ឋាគារផ្សេងៗ កុំឲ្យធ្វើបែបនេះដែរ។

ព្រមគ្នានោះ រូបនាង បានអះអាងយ៉ាងធ្ងន់ថា បើទោះបីបានលុយ ឫមិនបានលុយ ដូចការទាមទារក៏ដោយ ក៏ខ្លួននៅរក្សាជំហរក្នុងការបង្ហោះវីដេអូនេះដែរ ព្រោះទុកជា ការដាស់តឿនដល់ បងប្អូនជនរួមជាតិទាំងអស់ បង្កើនការប្រុងប្រយ័ត្នឲ្យមែនទែន ពេលសម្រាកនៅសណ្ឋាគារ កុំឲ្យកើតមានរឿងដូចខ្លួន។

គួរបន្ថែមថា ពេលចូលដល់បន្ទប់សម្រាករូបនាង បានដោះសម្លៀកបំពាក់ចោលទាំងអស់ សូម្បីតែខោខ្លីក៏មិនទុកដែរ ពោលគឺសម្រាត ហើយមួយវិញទៀត ទម្លាប់ខ្លួនគឺ មិនស្លៀកខោអាវ ពេលគេងនោះទេ មិនថា នៅផ្ទះ ឫនៅទីណា ព្រោះចូលដល់បន្ទប់ គឺឯកជនភាពយើងហើយ ម៉្យាងទៀត ប្អូនប្រុសខ្លួន ក៏បានរួមរ័ក្សជាមួយសង្សារខ្លួនដែរ ដូច្នេះមិចទៅថា មិនបានប៉ះពាល់នោះ សូមអ្នកលើកឡើង គំនិតទាំងនេះ ឲ្យដឹងផង ថាខ្លួនមិនធ្លាប់មាន រឿងប្តឹងផ្តល់ដូចអ្នកនិយាយនោះទេ ពោលគឺ លើកនេះ ខ្លួនប្តឹងគេទេ។ មួយវិញទៀត ប្រាក់សំណង១ម៉ឺនដុល្លារនោះ ក៏ខ្លួនមិនទាន់បានទទួលដែរ តែទោះទទួលបាន ក៏យកទៅធ្វើមនុស្សធម៌ដែរ មិនមានបំណង ទុកចាយវាយឡើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់បន្ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

ដេន នីក្វាន់
ដេន នីក្វាន់
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់