ប្រព័ន្ធទឹកនោមមានតម្រងនោម និងប្លោកនោម រួមទាំងបំពង់បង្ហូរនោម និងបង្ហួរនោម។ វាមានមុខងារច្រើន ដូចជាបញ្ចេញជាតិពុលពីរាងកាយ រក្សាបរិមាណជាតិទឹកក្នុងរាងកាយ និងតុល្យភាពអាស៊ីដ កំណត់កម្រិតអេឡិចត្រូលីត ព្រមទាំងបញ្ចេញអ័រម៉ូនសំខាន់ៗមួយចំនួន។ ពិតណាស់ ការធ្វើលំហាត់ប្រាណជះឥទ្ធិពលដល់ប្រព័ន្ធទឹកនោមតាមវិធីទាំងនេះ។
១. លំហូរឈាមទៅកាន់តម្រងនោម
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅពេលដែលយើងហាត់ប្រាណ លំហូរឈាមទៅកាន់តម្រងនោមនឹងថយចុះ ដោយសារតែការកើនឡើងនៃសកម្មភាពរបស់ប្រព័ន្ធសរសៃប្រសាទស្វយ័ត។ ការកាត់បន្ថយលំហូរឈាមនេះ គឺចាំបាច់ក្នុងការរក្សាសម្ពាធឈាម នៅពេលដែលសរសៃឈាមរីករាលដាលនៅក្នុងសាច់ដុំកំពុងដំណើរការ។ ដោយសារតែការធ្លាក់ចុះនៃលំហូរឈាមនេះ បរិមាណសារធាតុរាវត្រូវបានច្រោះដោយតម្រងនោមក៏ត្រូវបានកាត់បន្ថយអំឡុងពេលធ្វើលំហាត់ប្រាណពីកម្រិតមធ្យមទៅខ្លាំង ដែលជាលទ្ធផល វាធ្វើឲ្យការផលិតទឹកនោមថយចុះ។
២. រក្សារ សូដ្យូម និងតុល្យភាពអង្គធាតុរាវ
ជាមួយគ្នានេះដែរ យើងអាចបាត់បង់បរិមាណសារធាតុរាវសំខាន់ៗ ដូចជាសូដ្យូមមួយចំនួនទៅក្នុងញើស ពេលយើងធ្វើលំហាត់ប្រាណ។ ដើម្បីរក្សាលំនឹងសារធាតុរាវពេលយើងហាត់ប្រាណ តម្រងនោមបានរក្សាជាតិសូដ្យូម និងស្រូបយកជាតិទឹកម្ដងទៀត ដែលរួមចំណែកដល់ការកាត់បន្ថយការផលិតទឹកនោម។ ទោះបីជាបរិមាណសារធាតុរាវដែលបានបម្រុងទុកតាមវិធីនេះ អំឡុងពេលធ្វើលំហាត់ប្រាណមានចំនួនតិចតួច បើប្រៀបធៀបទៅនឹងបរិមាណដែលយើងបែកញើស ប៉ុន្តែតម្រងនោមនៅតែបន្តរក្សាជាតិសូដ្យូមរយៈពេលច្រើនម៉ោង ឬច្រើនថ្ងៃ បន្ទាប់ពីការធ្វើលំហាត់ប្រាណខ្លាំងក្លា ដើម្បីស្តាកម្រិតធម្មតាវិញ។
៣. ផលប៉ះពាល់អ័រម៉ូនលើតម្រងនោម
អ័រម៉ូនសំខាន់មួយដែលពាក់ព័ន្ធនឹងការរក្សាតុល្យភាពជាតិទឹក ក្នុងពេលធ្វើលំហាត់ប្រាណគឺអ័រម៉ូនAntidiuretic ឬADH ដែលបណ្ដាលឲ្យតម្រងនោមរក្សាជាតិសូដ្យូម។ ADHក៏បណ្ដាលឲ្យទឹកនោមប្រមូលផ្ដុំកាន់តែច្រើន។ អ័រម៉ូនAldosteron និងAngiotensin II ទទួលខុសត្រូវក្នុងការស្តាតម្រងនោមអេឡិចត្រូលីតធម្មតាបន្ទាប់ពីធ្វើលំហាត់ប្រាណ។ Angiotensin IIនឹងធ្វើការកំណត់តុល្យភាពនៃជាតិសូដ្យូម ដែលត្រូវបានផលិតចេញពីរីទីន ជាអ័រម៉ូនដែលបញ្ចេញដោយតម្រងនោមដើម្បីឆ្លើយតបទៅនឹងរំញោចនៃប្រព័ន្ធសរសៃប្រសាទស្វយ័ត នៅអំឡុងពេលធ្វើលំហាត់ប្រាណ។
៤. ផលប៉ះពាល់ដទៃទៀតនៃការធ្វើលំហាត់ប្រាណលើតម្រងនោម
អំឡុងពេលធ្វើលំហាត់ប្រាណ តម្រងនោមនឹងច្រោះយកជាតិប្រូតេអ៊ីនបន្ថែម ព្រមទាំងផលិតកម្រិតប្រូតេអ៊ីនកើនឡើងនៅក្នុងទឹកនោម។ តម្រងនោមក៏ទទួលខុសត្រូវក្នុងការរក្សាតុល្យភាពមូលដ្ឋានអាស៊ីដមួយចំនួនដែរ។ នៅពេលដែលយើងហាត់ប្រាណខ្លាំងក្លា យើងនឹងផលិតអាស៊ីដឡាក់តិច ដែលមួយចំនួនត្រូវបានបញ្ចេញដោយតម្រងនោម។ សម្រាប់ហេតុផលនេះ និងមូលហេតុផ្សេងទៀត ទឹកនោមនឹងក្លាយជាអាស៊ីដកាន់តែច្រើនក្នុងពេលហាត់ប្រាណ។ បន្ទាប់ពីធ្វើលំហាត់ប្រាណ តម្រងនោមជួយធ្វើមេតាប៉ូលីសអាស៊ីដឡាក់តិច ដែលនៅសល់ ដោយបម្លែងទៅជាគ្លុយកូស ឬជាតិស្ករក្នុងឈាម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]