ភ្នំពេញ៖ មាស សុខសោភា គឺជាតារាចម្រៀងជើងចាស់មួយរូប ដែលទទួលបានការគោរពស្រលាញ់ខ្លាំងពីសំណាក់បងប្អូនអ្នកគាំទ្រជាច្រើននាក់ មិនថាក្មេង ចាស់ ប្រុស ស្រី សុទ្ធសឹងតែគាំទ្រតារារូបនេះពេញបេះដូងតែម្តង។

តួយ៉ាង តារាស្រីរូបនេះមិនត្រឹមតែមានសំនៀងពិរោះ និងស្រទន់នោះទេ ក្រៅពីនេះ កញ្ញាក៏បានថែរក្សារូបរាង និងសម្រស់បានល្អទៀតផង ដោយគ្រប់គ្រង់របបអាហារ ក៏ដូចជាហាត់ប្រាណជាប្រចាំ ដែលធ្វើឲ្យរូបរាងនៅតែស្អាត និងក្មេងជាងវ័យផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក នៅក្នុងថ្ងៃអាទិត្យដែលជាថ្ងៃសម្រាកនេះ មាស សុខសោភា បានឆ្លៀតពេលវេលា ជិះកង់ហាត់ប្រាណ ដើម្បីរក្សាសុខភាពឲ្យនៅតែល្អ និងស្អាត​ដូចដើម ហើយអ្វីដែលកាន់តែពិសេសនោះ គឺនៅពេលដែល តារាស្រីរូបនេះបណ្តើរកង់គឺ បង្ហាញនូវសម្រស់ដ៏ស្អាតជាមួយនឹងឈុតហាត់កីឡា ដោយរូបរាងកញ្ញាគឺស្អាតខ្លាំងមែនទែន ដៃជើងគឺស្រឡូនតែម្តង ចំណែកសាច់គឺសខ្ចី ហើយនិងក្បាលពោះគឺរាងស្មើធេង អាចនិយាយថាគឺពិតជាល្អឥតខ្ចោះគ្មានទាស់អ្វីឡើយ។

ចំណែកហ្វេនៗវិញក៏បានសរសើរតារាស្រីរូបនេះ ដែលរក្សាភាពក្មេងជាងវ័យ និងរូបរាងបានដដែល​ទោះបីជាមានវ័យរាងបន្តិចមែនក្តី៕

សូ​មចូលទស្សនារូបភាពខាងក្រោម៖

មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា(រូបថ្មី)
មាស សុខសោភា(រូបថ្មី)
មាស សុខសោភា(រូបថ្មី)
មាស សុខសោភា(រូបថ្មី)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា