ភ្នំពេញ៖ សុខ ស្រីនាង​ គឺជាតារាចម្រៀងមួយរូបនៅផលិតកម្មរស្មីហង្សមាស ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំង ដោយសារទេពកោសល្យដ៏ល្អអស្ចារ្យ និងរូបសម្បត្តិដ៏ស្រស់ស្អាតរបស់កញ្ញា ដែលធ្វើឲ្យភាពល្បីល្បាញកាន់តែកើនឡើងជាលំដាប់។

តួយ៉ាងក្រៅពីមម៉ាញឹកខ្លាំងក្នុងការងារជាសិល្បការិនីដ៏មានឥទ្ធិពលមួយរូបនៅក្នុងប្រទេសកម្ពុជា តារាស្រីរូបនេះក៏តែងតែឆ្លៀតពេលវេលាដែលនៅសេសសល់ដើម្បីដើរកម្សាន្ត ឬក៏ថតរូបដើម្បីជាការលម្ហែអារម្មណ៍កុំឲ្យមានភាពតានតឹង និងស្មុគស្មាញជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង នៅក្នុងថ្ងៃនេះ សុខ ស្រីនាង បានធ្វើដំណើរកម្សាន្តនៅឯសមុទ្រ ដើម្បីកាត់ស្រ្តេស ព្រមទាំងថតរូបដើម្បីទុកជាអនុស្សាវរីយ៍ដែរ ដោយរូបភាពទាំងនេះ កញ្ញា បាននូវសម្រស់ដ៏ស្រស់ស្អាត តាមរយៈសម្លៀកបំពាក់ខោអាវបែបរលុងៗ ដែលមានភាពសាកសមនឹងរូបរាងដ៏ស្រស់ល្វត់ល្វន់ និងសខ្ចីរបស់តារាស្រីរូបនេះខ្លាំងណាស់ ដែលធ្វើរូបភាពប៉ុន្មានសន្លឹកនេះកាន់តែមានទាក់ទាញខ្លាំងមួយកម្រិតទៀតផងដែរ។

យ៉ាងណាមិញ អ្នកគាំទ្រជាច្រើនគ្រាន់តែឃើញរូបភាពទាំងនេះហើយ ពួកគេក៏បង្ហាញពីចំណាប់អារម្មណ៍ចង់ទៅលេងសមុទ្រដូចអាយដលដែរ ដោយមើលរូបទៅគឺនឹកឃើញដល់ទិដ្ឋភាពនៅទីនោះតែម្តង៕

សូមចូលទស្សនារូបភាពខាងក្រោម៖

សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង (រូបថ្មី)
សុខ ស្រីនាង (រូបថ្មី)
សុខ ស្រីនាង (រូបថ្មី)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ស្រីនាង