ភ្នំពេញ៖ ដូចដែលបងប្អូនបានដឹងស្រាប់ហើយ អំពីវត្តមានរបស់តារាចម្រៀងវ័យក្មេង សម្លេងផ្អែម រ៉េត ស៊ូហ្សាណា ដែលជាតារាដែលរះ បានប្រហែលជា៥ឆ្នាំកន្លងមកនេះ ប៉ុន្តែទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនទាំងពួង។

ជាការពិតណាស់ ចាប់តាំងពីបង្ហាញខ្លួននៅលើឆាក The Voice រដូវកាលទី២រួចមក សម្លេងគាំទ្រដែល តារាស្រីរូបនេះទទួលបានគឺមានលើសលប់ រហូតដល់បច្ចុប្បន្នកញ្ញាបានក្លាយទៅជាសិល្បការិនីដែលមានសមត្ថភាពមួយរូប មិន​ត្រឹមតែសមត្ថភាពនៃច្រៀងតែមួយមុខទេ សូម្បីតែរូបសម្បត្តិក៏ស្អាតពីធម្មជាតិផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ប៉ុន្មានថ្ងៃមុននេះ តារាចម្រៀង រ៉េត ស៊ូហ្សាណា បានបង្ហាញសម្រស់ដ៏ស្អាត​ របស់ខ្លួនទៅកាន់អ្នកគាំទ្រទៀតហើយ ដោយលើកនេះ គឺមកជាមួយនឹងឈុតសម្លៀកបំពាក់បែបសាមញ្ញៗ ដោយអាវសាច់ក្រណាត់ និងសំពត់ខ្លីមួយ គួបផ្សំនឹង រូបរាងដ៏តូចច្រឡឹង សាច់សខ្ចី និងស្នាមញញឹមដែលបង្កប់នូវមន្តស្នេហ៍ ដែលធ្វើឲ្យរូបទាំងនេះកាន់តែស្អាតថែមមួយកម្រិតទៀតផងដែរ។

ក្រោយពីបានឃើញរូបនេះហើយអ្នកគាំទ្រក៏សរសើរអំពីសម្រស់របស់ តារាស្រីរូបនេះមិនដាច់ពីមាត់ ដែលមានទាំងទេពកោសល្យ និងរូបសម្បត្តិពិតជាសាកសមនឹងតារាល្បីមួយរូបដូចគេនិយាយមែន៕

សូមចូលទស្សនារូបភាពខាងក្រោម៖

រ៉េត ស៊ូហ្សាណា 
រ៉េត ស៊ូហ្សាណា 
រ៉េត ស៊ូហ្សាណា (រូបថ្មី)
រ៉េត ស៊ូហ្សាណា (រូបថ្មី)
រ៉េត ស៊ូហ្សាណា (រូបថ្មី)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉េត ស៊ូហ្សាណា