គ្នាយើងជួបបញ្ហាអាលែកហ្ស៊ីច្រមុះច្បាស់ជាដឹងថារំខានកម្រិតណា និងអាចធ្វើឲ្យយើងមានអារម្មណ៍ថាអស់កម្លាំងផងដែរ។ អាលែកហ្ស៊ីកើតឡើងពេលដែលប្រព័ន្ធភាពស៊ាំរបស់យើងយល់ច្រឡំលើសារធាតុខាងក្រៅមួយចំនួនថាជាសារធាតុបង្កគ្រោះថ្នាក់ដល់រាងកាយ។ សារធាតុបង្កឲ្យមានប្រតិកម្មអាលែកហ្ស៊ីនេះហៅថាអាលែកហ្ស៊ែន។
១. រោគសញ្ញាអាលែកហ្ស៊ី
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងករណីជាច្រើន អាលែកហ្ស៊ី បានបង្កការរំខានដល់ជីវិតប្រចាំថ្ងៃរបស់យើង និងមានរោគសញ្ញាកម្រិតស្រាលមួយចំនួនដូចជា រមាស់ភ្នែក ក្អក កណ្ដាស់ រមាស់ស្បែក និងហៀរសម្បោរ ជាដើម។ មនុស្សជាច្រើន មានបញ្ហាអាលែកហ្ស៊ីអាចជួបរោគសញ្ញាកម្រិតស្រាលទាំងនេះ។ ម្យ៉ាងទៀត ក៏មានដែរ អ្នកខ្លះអាចមានអារម្មណ៍ថាអស់កម្លាំងដោយសារអាលែកហ្ស៊ី។
២. អាលែកហ្ស៊ីធ្វើឲ្យអស់កម្លាំង?
ការមានចេញរោគសញ្ញាដូចជារមាស់ភ្នែក តឹងច្រមុះ ពិបាកដកដង្ហើម អាចធ្វើឲ្យអ្នកមានញ្ហានេះជួបការលំបាកក្នុងខ្លួន។
ជាទូទៅ អាលែកហ្ស៊ីកើតឡើងពេលរាងកាយមានប្រតិកម្មខ្លាំងជ្រុលលើសារធាតុខាងក្រៅណាមួយ ដូចជាផ្សែង លម្អងផ្កា ឬធូលី ជាដើម ដែលនាំឲ្យមានប្រតិកម្មខ្លាំងពីរាងកាយ ហើយនេះជាអ្វីដែលរាងកាយយើងព្យាយាមឆ្លើយតបទៅនឹងសារធាតុបង្កទាំងនោះ។
ប្រព័ន្ធភាពស៊ាំ ព្យាយាមផ្ដល់ដំណឹងឲ្យច្រមុះរបស់យើងកណ្ដាស់ ដើម្បីកម្ចាត់ធូលី ឬលម្អងផ្កាទាំងនោះចេញមកក្រៅ ហើយការហូរទឹកភ្នែក ក៏ដូចគ្នាដែរដើម្បីកម្ចាត់សារធាតុបង្កទាំងនោះចេញក្រៅដូចគ្នា។
នៅពេលមានប្រតិកម្មអាលែកហ្ស៊ីកើតឡើង រាងកាយយើងក៏អាចបញ្ចេញសារធាតុគីមីផ្សេងៗធ្វើឲ្យយើងអស់កម្លាំងផងដែរ។ សារធាតុគីមីទាំងនោះ ជួយប្រឆាំងនឹងពពួកបង្កអាលែកហ្ស៊ី ប៉ុន្តែអាចធ្វើឲ្យជាលិកាច្រមុះរបស់យើងឡើងហើម និងអាចធ្វើឲ្យរោគសញ្ញាកាន់តែអាក្រក់ដែរ។ បញ្ហានេះអាចរំខានដល់ដំណេករបស់យើង បូករួមនឹងការតឹងច្រមុះពិបាកដកដង្ហើមមកជាមួយទៀត អាចធ្វើឲ្យមនុស្សយើងមានអារម្មណ៍ស្រពេចស្រពិល ពិបាកផ្ចង់អារម្មណ៍ក្នុងការសិក្សា ឬធ្វើការ និងអស់កម្លាំង។
បើសិនជាគ្នាយើងមានបញ្ហាអាលែកហ្ស៊ីបែបនេះ គួរពិភាក្សាជាមួយគ្រូពេទ្យដើម្បីបានទទួលការព្យាបាល និងដឹងពីវិធីការពារត្រឹមត្រូវ ជួយឲ្យជីវិតយើងបានកាន់តែប្រសើរចៀសឆ្ងាយពីបញ្ហាទាំងនេះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]