ភ្នំពេញ៖ ជារឿយៗ តារាសម្តែង គង់ ចាន់ស្រីមុំ តែងតែបង្ហោះរូបភាពបង្ហាញពីសេចក្តីសុខ ជាមួយនឹងក្រុមគ្រួសារទាំងមូលជាហូហែរ ដែលធ្វើឲ្យមានការច្រណែន និង ចាប់អារម្មណ៍សំណាក់អ្នកគាំទ្រជាច្រើនផងដែរ ។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ តារាស្រីរូបនេះបានបន្តចែករំលែកពីសកម្មភាព ផ្អែមល្ហែម ស្និទ្ធស្នាលនៅក្នុងគ្រួសារទៀតហើយ ដោយរូបនាងរួមទាំងគ្រួសារ បានធ្វើដំណើរកម្សាន្តបែបគ្រួសារយ៉ាងសាមញ្ញ ទៅកាន់ធម្មជាតិមានវាលស្រែយ៉ាងខៀវស្រងាត់ ជាលក្ខណៈបែបគ្រួសារតូចប៉ុន្តែមើលទៅគ្រួសារអ្នកនាង ពិតជាមានសុភមង្គល និងភាពកក់ក្តៅខ្លាំងមែនទែន ដែលពោពេញដោយស្នាមញញឹម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះរូបនាងជាតារាស្រីម្នាក់ ដែលតែងតែទទួលបានការយកចិត្តទុកដាក់ពីស្វាមីយ៉ាងពេញទំហឹង ដែលសកម្មភាពទាំងអស់នេះ បានធ្វើឲ្យមានមនុស្សស្រីដូចគ្នាមិនតិចទេដែលមានចិត្តច្រណែននិងប្រាថ្នាជីវិតដូចតារាស្រីរូបនេះ។ ក្នុងនោះផងដែរ អ្នកគាំទ្រក៏បានសរសើរអំពីគ្រួសារមួយនេះ ដែលតែងតែបង្ហាញពីភាពរីករាយ និងសេចក្តីសុខនៅក្នុងគ្រួសារជានិច្ច៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]