សហរដ្ឋអាមេរិក: ក្រោយចាកចេញពីមាតុភូមិកម្ពុជាអស់រយ:ពេលមួយរយ:រួចមក អ្នកនាង សុគន្ធ នីសា តារាចម្រៀងស្រី សំនៀងផ្អែមប្រចាំនៅផលិតកម្មហង្សមាស កាលពីពេលថ្មីៗយោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួនបានប្រកាសថា នឹងវិលត្រលប់មកប្រទេសកម្ពុជានៅថ្ងៃស្អែកនេះ បន្ទាប់ពីអ្នកនាងបានបំពេញកិច្ចការងារផ្ទាល់ខ្លួនរួចនៅលើទឹកដីសហរដ្ឋអាមេរិក។ និយាយរៀបរាប់នៅក្នុងសារផ្ញើជូនមហាជន និងហ្វេនៗដែលជាអ្នកគាំទ្រខ្លួន សុគន្ធ នីសា បានសរសេរយ៉ាងដូច្នេះថា៖
សូមរំលឹកផងដែលថា កាលពីថ្ងៃទី១៧ ខែមេសា កន្លងទៅថ្មីៗនេះ ក្រោយបានជាសះស្បើយពីជំងឺកូវីដ១៩ អ្នកនាង សុគន្ធ នីសា និងស្វាមីបានសម្រេចចិត្តធ្វើដំណើរទៅកាន់ទឹកដីសហរដ្ឋអាមេរិក ក្រោមហេតុផលបំពេញធុរ:ផ្ទាល់ខ្លួន ដែលបានបង្កជាការភ្ញាក់ផ្អើលដល់ហ្វេនៗ និងមហាជន ដែលជាអ្នកគាំទ្រអ្នកនាងជាខ្លាំង៕
ចង់ជ្រាបកាន់តែច្បាស់ជាងនេះទៅទៀតនោះ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]