ភ្នំពេញ៖ កាលពីប៉ុន្មានមុននេះ នៅលើគណនីឆានែលជាផ្លូវការ របស់ផលិតកម្មរស្មីហង្សមាស បានទម្លាក់បទចម្រៀងថ្មី ដែលមានចំណងជើងថា «Away From Love» ដែលច្រៀងដោយតារាចម្រៀងស្រី ពេជ្រ សូលីកា រួមជាមួយ តារារ៉េបស្រី VIVY កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង។

ជាមួយគ្នានេះដែរ បទចម្រៀងមួយនេះ កំពុងទទួលបានគាំទ្រ ពីសំណាក់ស្រទាប់យុវវ័យ ក៏ដូចជាហ្វេនៗ របស់តារាស្រី ២ដួងនេះតែម្តង ដែលនេះជាការសហការលើកដំបូង ដែល ពួកគេបានធ្វើរួមគ្នា ជាមួយសាច់ភ្លេងបែបកន្រ្តាក់ ពិតជាស៊ីចង្វាក់ទៅនឹងសម្លេងយ៉ាងពីរោះ គួបផ្សំទៅនឹងការរ៉េបជួនពាក្យឃ្លោឃ្លោកទៀតផងនោះ បានធ្វើឲ្យបទចម្រៀងមួយនេះ កាន់តែចង់ស្តាប់​ហើយ ស្តាប់ម្តងទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តោះ! កុំឲ្យខាតពេលយូរចង់ដឹងអត់ថា តើបទ «Away From Love» របស់តារាស្រីទាំង ២ដួងរូបនេះ មានអត្ថន័យ និងពិរោះយ៉ាងណា សូមទស្សនាវីដេអូចម្រៀងនៅខាងក្រោមនេះ ៖  

ពេជ្រ សូលីកា
VIVY
បទចម្រៀង «Away From Love»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សូលីកា