ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាសម្តែងលំដាប់ជួរមុខ សេង មង្គល បានថតរូបបង្ហាញរូបរាង ជាមួយនឹងសាច់ដុំកង់ៗនៅក្នុងបណ្តាញសង្គម ដែលធ្វើឲ្យមានភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រ និងមហាជនជាច្រើននាក់ផងដែរ។

ដោយឡែក តារាប្រុសរូបនេះ បានបង្ហោះរូបបញ្ចេញល្វែងខាងលើ ដោយស្លៀកខោខ្លីមួយ បង្ហាញសាច់ដុំជុំវិញដងខ្លួនទាំងដុំៗ​តែម្តង ជាពិសេសគឺសាច់ដុំពោះគឺមានគ្រប់៦ដុំមិនខ្វះមួយដុំឡើយ ដោយមើលទៅលេចធ្លោ និងពិតជាសង្ហាមែនទែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំណែកអ្នកគាំទ្រវិញ កាលបើឃើញរូបទាំងនេះហើយ ក៏បានជញ្ជក់មាត់សរសើរអំពីរូបរាងដ៏សង្ហារបស់លោក សេង មង្គល មិនដាច់ពីមាត់សោះឡើយ ព្រោះថាប្រសិនជាចង់បានរាងដូចរូបលោក គឺពិតជាមិនងាយនឹងធ្វើបាននោះឡើយ​៕

សូមចូលទស្សនារូបភាពខាងក្រោម៖

សេង មង្គល
សេង មង្គល
សេង មង្គល (រូបថ្មី)
សេង មង្គល (រូបថ្មី)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សេង មង្គល