ភ្នំពេញ៖ ជានិច្ចកាល តារារ៉េបដ៏មានប្រជាប្រិយភាព នៃស្រទាប់យុវវ័យលោក វណ្ណដា តែងតែប្រមូលក្រសែភ្នែក ពីរូបរាងស្រស់សង្ហាររបស់លោក ជាមួយការតុបតែងខ្លួនបែបរសនិយមស្ទាយ៍ Vintage សុទ្ធសឹងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកលេងបណ្តាញសង្គម។

ដោយឡែក ជាក់ស្ដែងថ្មីៗ តារាប្រុសរូបនេះ បាន​បង្ហោះ​​រូបភាពប៉ុន្មានសន្លឹកចុងក្រោយ នៅលើបណ្ដាញសង្គមជាផ្លូវការរបស់ខ្លួន ជាមួយការផ្លាស់ប្តូរស្ទីលតុបតែងខ្លួនបែប Street Boy ដែលគេសង្កេតឃើញថា រូបលោកបានជ្រើសរើសយកអាវយឺត​សាមញ្ញ ជាមួយខោខូប៊យ ព្រមទាំង ស្បែកជើងប៉ាត់តា និងគ្រឿងអលង្ការបន្តិចបន្តួច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត គឺរូបរាងដ៏ស្រស់សង្ហាររបស់លោក ជាមួយសាច់ស្បែកសម៉ត់រលោង បង្ហាញឲ្យឃើញស្នាមសាក់ គួរឲ្យគយគន់ គួបផ្សំទៅនឹងសក់ខ្លី ដែលលាបពណ៌ស ធ្វើឲ្យម្ចាស់បទ «J+O» មួយនេះ កាន់តែទាក់ទាញថែមមួយកម្រិត។

យ៉ាងណាមិញ ក្រោយរូបភាពទាំងភាពទាំងនេះ បានទម្លាក់ប៉ុន្មានម៉ោងសោះ ត្រូវបានទាក់ទាញចំណាប់អារម្មណ៍មិនស្ទើរពីអ្នកនិយមលេងអ៉ីនធឺណែត ជាពិសេសហ្វេនៗ​ តែម្តង រហូតដល់ទទួលបានចុច Like ចំនួនរាប់សែនឯណោះ ក៏ដូចជាការចែករំលែករាប់ម៉ឺនដូច្នេះដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

វ៉ាន់ដា
វ៉ាន់ដា
រូបភាពថ្មី វ៉ាន់ដា
រូបភាពថ្មី វ៉ាន់ដា
រូបភាពថ្មី វ៉ាន់ដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ ដា