រាជធានីភ្នំពេញ ៖ ដូចពាក្យចាស់ពោលថា សំណាបយោងដី ស្រីយោងបុរស មើលទៅ ស្វាមីអតីតតារាចម្រៀង ផន សុផារី ល្អយ៉ាងដូច្នេះ ក៏មកពីភរិយាដែរ មិនត្រឹមតែចេះ ដាំស្ល ធ្វើម្ហូបឡើយ នៅចេះរៀបចំទុកដាក់របស់របរ ក្នុងផ្ទះ យ៉ាងរបៀបថែមទៀត។
ទើបនឹង បើកបង្ហាញពី ចរិកពិតរបស់ស្វាមីខ្លួន ជាបុរស ចេះមើលថែទាំប្រពន្ធកូន ចេះធ្វើម្ហូប មិនខ្វល់ការងារផ្ទះណាជារបស់មនុស្សស្រី ប្រុសឡើយ គឺធ្វើទាំងអស់ សូម្បីតែរៀបចំកូនស្រីក៏ដោយ។ តួយ៉ាង ក្រោយឃើញបែបនេះ ធ្វើឲ្យមហាជន សរសើរពីវាសនា អតីតតារាស្រីរូបនេះ ជាខ្លាំង តែបន្ទាប់ពីឃើញ ទិដ្ឋភាពក្នុងផ្ទះហើយ ទើបដឹងថា ផន សុផារី ពិតជាសាកសមខ្លាំងណាស់ ដែលមានស្វាមីដូច្នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា ថ្មីៗនេះ រូបនាងបានបង្ហោះរូបភាពក្នុងផ្ទះ ក្នុងន័យកម្សាន្ត តែត្រូវមហាជន ចាប់សម្គាល់ថា ក្នុងផ្ទះរបស់នាង មិនថា ជាគ្រែគេង តុសម្អាង ទូកាបូប ឫបន្ទប់ទទួលភ្ញៀវឡើយ គឺរៀបចំឲ្យស្រលះ មានសណ្តាប់ធ្នាប់ ឃើញហើយសែនត្រជាក់ចិត្ត។ សួរថា មិនឲ្យស្វាមីណា ងប់ងល់នឹងភរិយា បើភរិយា ជាមនុស្សពូកែរៀបចំផ្ទះ ទោះហត់ចូលផ្ទះក៏មានអារម្មណ៍ធូរស្រាលឡើងដែរ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]