ភ្នំពេញ៖ ជាធម្មតាទៅហើយ ដែលកម្លោះសង្ហា យ៉ារូ និង កញ្ញាស្រស់សោភា កុសុម៉ា តែងតែបង្ហាញពីភាពស្និទ្ធស្នាលខ្លាំងជាមួយនឹងគ្នាជានិច្ច មិនថាក្នុងពេលមានកម្មវិធីនានា និងជីវិតក្រៅពីការងារសិល្បៈផងដែរ។

តួយ៉ាង ទំនាក់របស់ពួកគេគឺមានច្រើនឆ្នាំមកហើយ ដោយសកម្មភាពផ្សេងៗរវាងពួកគេទាំងពីរគឺបានបង្ហាញនូវក្នុងបណ្តាញសង្គមជារឿយៗ ដោយបង្ហាញពីភាពស្និទ្ធស្នាល អាចនិយាយថាពួកគេគឺជាមិត្តដ៏ល្អនឹងគ្នាក្រៅពីម៉ោងសិល្បៈផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញថ្មីៗនេះ តារាទាំងពីរដួងនេះបានលេងស្ទីលថតរូបជាមួយនឹងគ្នា ដោយខាងយ៉ារូស្លៀកសម្លៀកជាស្រី ចំណែកកុសុម៉ា តែងខ្លួនជាស្រីវិញម្តង ព្រមទាំងលេងកាយវិការយ៉ាងកំប្លែងទៀតផងដែរ ដែលនេះពិតជាធ្វើសុីផ្លូវចិត្តហ្វេនៗខ្លាំងមែនទែន។

យ៉ាងណាមិញអ្នកគាំទ្រពិតទ្រាំមិនសើចមិនបានចំពោះកាយវិការរបស់តារាទាំងពីរដួងនេះណាស់ ដែលនេះមិនមែនជាលើកទី១នោះទេ ដែលតារាទាំងពីរនេះធ្វើឲ្យហ្វេនសើចនឹងសកម្មភាពរបស់ពួកគេនោះ៕

 ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមចូលទស្សនារូបភាពខាងក្រោម៖

យ៉ារូ និងកុសុម៉ា
យ៉ារូ និងកុសុម៉ា
យ៉ារូ និងកុសុម៉ា
យ៉ារូ និងកុសុម៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុភ័ក្រ កុសុម៉ា