ភ្នំពេញ: កាលពីពេលថ្មីៗនេះ យោងតាមគណនីហ្វេសប៊ុករបស់ នាយក្រូច តារាកំប្លែងប្រចាំស្ថានីយទូរទស្សន៍ CTN បានបង្ហោះសារដោយបានបញ្ជាក់ពីដំណឹងមរណទុក្ខដ៏សែនក្រៀមក្រំ ក្រោយពេលដែលតារាកំប្លែង នាយ តោ (ហៅសំខាន់លាស់) បានស្លាប់ ដោយសាររោគមហារីកក្រពះ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ពោលគឺកាលពីម្សិលមិញនេះផ្ទាល់តែម្តង។

តារាកំប្លែង នាយ តោ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែលថា​ ផ្អែកតាមបទពិសោធន៍កាលពី​ជាង​ ១០ឆ្នាំ​មុន​ នាយ​ តោ​ ក្នុងនាមជាតារាកំប្លែងក្នុងក្រុមនាយពាក់មី ធ្លាប់បាន​ចូល​រួម​សម្តែង​​សាច់រឿង​ “អ៊ូខុងលង់​ស្នេហ៍​ស្រី​ស្អាត​“ នៅលេី​ឆាក​ប៉ុស្តិ៍​ទូរទស្សន៍​ CTN ក្នុង​កម្មវិធី​ រាត្រី​កំសាន្ត​ ដែលពេលនោះលោក​បា​នដេីរតួ ជាតួ​អង្គ​ជ្រូក​ប៉ាជេ​ ដោយទទួលបាននូវការ​គាំទ្រ​យ៉ាង​ខ្លាំង​ ពី​សំណាក់មហាជន និងអ្នក​ទស្សនា​ជាច្រើនផងដែរ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្របពេលដែលទទួលបាននូវ​ដំណឹងមរណភាព​ដ៏​ក្រៀមក្រំ​បំផុត​នេះ​ មាន​ប្រិយមិត្ត​ និង​មហាជន​​ រួម​ទាំង​តារាសិល្បៈ​ជាច្រើន​រូប​បានសម្តែងនូវ​អារម្មណ៍​សោកស្ដាយ​ ព្រមទាំង​ផ្ញើរ​សារ​​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ដល់​គ្រួសារ​ ស​ព​ផងដែរ​។ ជាចុងក្រោយ សូមលើកដៃបួងសួងជូន​វិញ្ញាណក្ខន្ធ​របស់លោកពូ​​(សំខាន់លាស់) បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

សាររបស់នាយក្រូច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយក្រូច