រាជធានីភ្នំពេញ ៖ ពិតណាស់ ថ្មីៗនេះ ជាថ្ងៃកំណើតរបស់ តារាចម្រៀងលំដាប់ប្រទេស ពេជ្រ សោភា ខណៈនោះ មានអ្នកគាំទ្រជាច្រើន រងចាំថាតើ ទំនាក់ទំនងរវាង ដៃគូលោក ឈឹម សក្កដា និងតារាចម្រៀងនេះ ដល់កម្រិតណាហើយ មិនតែប៉ុណ្ណោះ តើដូចពាក្យចចាមរាម បែកបាក់ដូចដែរគេនិយាយតគ្នាដែរឫទេ។ 

ជាមួយគ្នានោះ ពេជ្រ សោភា ក៏បានបញ្ជាក់ថា មិនសូវមានអ្វីគួរឲ្យភ្ញាក់ផ្អើលអ្វីខ្លាំងនោះទេ ដោយសារតែ រូបលោក ជាប់រវល់ការងារខ្លាំង ហេតុនេះ ត្រូវធ្វើមុនថ្ងៃឲ្យរូបនាង ទន្ទឹមនឹងនេះ រូបនាងក៏បានប្រាប់ឲ្យដឹងថា ក្រៅពី នឹកឃើញគុណបំណាច់របស់ ឪពុកម្តាយដែលខំចិញ្ចឹមបីបាច់រក្សាហើយនោះ រូបខ្លួនក៏នៅនឹកឃើញ លោកគ្រូ ជុំ ប៊ុនធឿន ដោយសារតែលោកគ្រូ ទើបរូបនាង អាចដើរមកដល់ថ្ងៃនេះបាន លើសពីនេះ គាត់ជាមនុស្សដំបូង ដែលណែនាំរូបនាង ពីការធ្វើបទចម្រៀងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា ក្នុងថ្ងៃកំណើតនេះ ដើម្បីជាការសម្តែងគុណទៅលោកគ្រូ ជុំ ប៊ុនធឿន រូបនាង រួមជាមួយ លោក មាស សុគន្ធ ហៅលោកគ្រូអ៊ួយ បានយកស្នាដៃ និពន្ធទំនុកច្រៀង របស់លោកគ្រូ ជុំ ប៊ុនធឿន មកធ្វើជាបទថ្មី ក្នុងចំណងជើងថា "ឈប់ដេញដោល ៉ ស្តាប់ហើយ ជក់ចិត្តខ្លាំងណាស់៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
លោក ជុំ ប៊ុនធឿន
ពេជ្រ សោភា និងដៃគូ 
លោកគ្រូ អ៊ួយ
វីដេអូ

ប្រភព ៖ នគរធំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា