ភ្នំពេញ៖ តារាចម្រៀង និងសម្តែង ពេជ្រ សូលីកា បានឈានជើងចូលក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយរហូតមកទល់ពេលនេះ អ្នកនាងមានអ្នកគាំទ្រយ៉ាងច្រើនលើសលប់ផងដែរ។
ជាការពិតណាស់ បន្ទាប់ពីភាពជោគជ័យក្នុងវិថីសិល្បៈ តារារូបនេះបានសាងគ្រួសារយ៉ាងកក់ក្តៅនាពេលកន្លងមក ប៉ុន្តែរបស់អ្នកនាង ហាក់បីដូចជានៅតែស្អាត និងក្មេងជាងវ័យដដែល ទោះបីជាសព្វថ្ងៃមានគ្រួសារ និងវ័យរាងជ្រេបន្តិចមែនក្តី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក នាពេលថ្មីៗនេះ ពេជ្រ សូលីកា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក បង្ហាញពីសម្រស់ធម្មជាតិរបស់ខ្លួនយ៉ាងស្រស់ស្អាត តាមទម្រង់សក់ខ្លីលើស្មា សាច់មុខសភ្លឺថ្លា និងរលោងស្រិល គួបផ្សំនឹងរូបរាងល្វត់ល្វន់មិនខុសពីពេលនោះឡើយ ដោយមើលទៅតារាស្រីរូបនេះពិតជាថែរក្សាសម្រស់បានល្អខ្លាំងមែនទែន។
យ៉ាងណាមិញ អ្នកគាំទ្រគ្រានតែបានឃើញរូបទាំងនេះហើយ ពួកគេក៏បង្ហាញពីការសរសើរមិនដាច់ពីមាត់ផងដែរ ដែលតារាស្រីរូបនេះ នៅតែរក្សាភាពស្រស់ស្អាត និងក្មេងជាងវ័យបានល្អដូច្នេះ៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]