ភ្នំពេញ៖ ជឿជាក់ថាប្រិយមិត្តច្បាស់ជានៅចាំតារាប្រុសរូបសង្ហារលោក លី ឡានី ដែលតារារូបនេះធ្លាប់បានសម្ដែងរឿងជាច្រើនកាលពីប្រមាណជា២០ឆ្នាំមុន។ គ្រប់រឿងដែលលោកបានសម្ដែងតែងតែទទួលបានការគាំទ្រច្រើនពីមហាជនគ្រប់ស្រទាប់មិនថាចាស់ឬក្មេងនោះទេ។ តែប៉ុន្មានឆ្នាំចុងក្រោយមកនេះ លោកបានដកខ្លួនចេញពីវិស័យសិល្បៈ ងាកចាប់យកមុខងារក្នុងជួរមន្រ្តីរាជការវិញផងដែរ។
បន្ទាប់ពីបាត់មុខពីវិថីសិល្បៈ បច្ចុប្បន្នលោក លី ឡានី កំពុងសម្ងំកសាងជីវិតគ្រួសារជាមួយភរិយា និងកូនស្រីពីរនាក់យ៉ាងមានសុភមង្គល។ ពិតណាស់ ទោះអតីតតារារូបនេះលែងបង្ហាញមុខក្នុងសង្គមសិល្បៈ តែក៏មានអ្នកគាំទ្រជាច្រើន នៅតែចង់ដឹងចង់ឮពីជីវិតឯកជនរបស់លោកដដែល។ បើក្រឡេកទៅមើលរូបសម្បត្តិវិញ ឃើញថាតារារូបនេះនៅតែក្មេង ស្រស់សង្ហាមិនចាញ់កាលនៅកម្លោះប៉ុន្មានឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង បន្ទាប់ពីរៀបការមានកូន២រួចមក គេតែងតែឃើញលោក លី ឡានី បង្ហោះរូបលក្ខណៈគ្រួសារលើបណ្ដាញសង្គមជាញឹកញាប់។ ម្យ៉ាងវិញទៀតរូបភាពទាំងនោះបានបង្ហាញឲ្យឃើញពីចំណងអាពាហ៍ពិពាហ៍ដ៏រឹងមាំ បើទោះបី តារាប្រុសរូបនេះមានកូនពីរនាក់ និងមានវ័យកាន់តែជ្រេក៏ពិតមែន តែលោកនិងភរិយានៅតែល្អូកល្អើននឹងគ្នា មិនចាញ់គូស្នេហ៍ថ្មោងថ្មីឡើយ ជាពិសេសសព្វថ្ងៃលោកកំពុងរស់នៅក្នុងផ្ទះធំស្កឹមស្កៃផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]