រាជធានីភ្នំពេញ ៖ ជឿជាក់ថា មហាជនជាច្រើនប្រាកដជា ចាំបានអតីតតារាសម្តែងល្បីឈ្មោះ រូបសង្ហាមុខមាត់ប្រិមប្រិយ ខ្ពស់ស្រឡះ លោក លី ឡានី ជាក់ជាមិនខាន ខណៈនៅសុទ្ធៗកំពុងតែពេញល្បីស្រាប់តែ តារាប្រុសរូបនេះ ក៏បាត់មុខមាត់ពីវង់សិល្បៈខ្មែរ ហើយដកខ្លួនទៅបំពេញការងារក្នុងជួររាជរដ្ឋាភិបាលទៅវិញ។
ជាក់ស្តែង បើក្រឡេកទៅមើលពីជីវិតឯកជន ក្រោយដកខ្លួនពីសិល្បៈរួចមកជិត១០ឆ្នាំទៅហើយ ទើបតែមួយរយៈចុងក្រោយនេះ ទើបគេដឹងថា រូបលោកកំពុងសាងទ្រនំគ្រួសារយ៉ាងមានសុភមង្គល និងមានជីវភាពមិនធម្មតាប៉ុន្មានឡើយ ផ្ទះវីឡាធំស្កឹមស្កៃ និងជិះរថយន្តទំនើបៗថែមទៀតផង ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាងនេះទៅទៀត បើទោះបីមានកូន២នាក់រួចហើយ ប៉ុន្តែរូបលោកនិងភរិយា នៅតែផ្អែមល្អែមមិនចាញ់គូស្នេហ៍ថ្មីថ្មោងប៉ុន្មានឡើយ មិនតែប៉ុណ្ណោះ ជីវិតគ្រួសារស្ងប់ស្ងាត់របស់តារាប្រុសរូបនេះ ធ្វើឲ្យបណ្តាអ្នកគាំទ្រ កាន់តែចង់ដឹងចង់ឮខ្លាំង មើលទៅពិតជាមានសុភមង្គល និងចំហាយកក់ក្តៅយ៉ាងខ្លាំង ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖













បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]