ភ្នំពេញ៖ ជឿជាក់ថាបើរំលឹកដល់ ពិធីការិនីសម្លេងរាងស្អក កំប្លែងស្ងួត សំដីចាក់ទឹកមិនលេច  កញ្ញា សុភ័ក្រ កុសុម៉ា ប្រិយមិត្តដែលជាហ្វេនៗប្រាកដជាបានជ្រាបរួចមកហើយថា ទោះបីជាតារាស្រីរូបនេះមានសម្បុរស្រអែមបន្តិចមែន ប៉ុន្តែបើងាកមកមើលរាល់ការលេងខ្លួនរបស់នាង គឺតែងតែមានជាមួយនឹងស្ទាយ៍ប្លែកៗ ស្រស់ស្អាតគួរជាទីចាប់អារម្មណ៍ផងដែរ។  

យ៉ាងណាមិញ បើនិយាយពីរូបសម្រស់របស់ ពិធីការិនីរូបនេះវិញថ្វីបើស្បែកមិនសូវសរខ្ចីក៏ដោយ តែ កុសុម៉ា ក៏មានភាពស្រស់ស្អាតមួយបែបតាមការលេងខ្លួនសមស្របរបស់នាង។ ដោយ រូបនាង តែងលេងស្ទាយ៍តុបតែងខ្លួន សាកសមទៅនឹងរូបសម្ផស្សស្រឯមស្រស់របស់នាងកាន់តែលេខធ្លោមួយកម្រិតទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ថ្មីៗនេះ សុភ័ក្រ កុសុម៉ា ក៏ទើបតែបានបង្ហោះរូបភាពជាច្រើនសន្លឹក  ពេលទៅលំហែកាយ លើទឹកដីកោះស្ដេចនៃខេត្តកោះកុងជាមួយគ្រួសារ។ ក្នុងនោះទៀតសោត នាងក៏បានបង្អួតសម្រស់នៅតាមមាត់ឆ្នេរ ជាមួយនឹងឈុតប៊ីគីនីបញ្ចេញសាច់យ៉ាងចាស់ដៃ មើលទៅមួយឈុតនេះ កុសុម៉ា ពិតជាស៊ិចស៊ីនិងស្រស់ស្អាតខ្លាំងមិនណយ និង មានឈុតជាច្រើនផ្សេងទៀតដែលនាងបានរើសយកមកធ្វើជាស្ទាយ៍សម្លៀកបំពាក់មើលទៅពិតជាសាកសម និង លេចធ្លោខ្លាំងតែម្តង៕

សូមទស្សនារូបភាពខាងក្រោម៖

សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុភ័ក្រ កុសុម៉ា