ភ្នំពេញ៖ កញ្ញា មាស សុខសោភា ត្រូវបានមហាជនគ្រប់ស្រទាប់ដាក់ងារឲ្យជាកំពូលតារាចម្រៀង ដោយទឹកដមសំនៀងរបស់នាងពិតជាពីរោះផ្អែមតែម្ដង។ ម្យ៉ាងវិញទៀត តារារូបនេះបានចូលខ្លួនមកប្រឡូកលើវិស័យសិល្បៈអស់ជាច្រើនឆ្នាំទៅហើយ តែនាងនៅតែអាចរក្សាតំណែងជាតារាស្រីដែលមានប្រជាប្រិយភាពខ្លាំងដដែល។
ក្រៅពីមានសមត្ថភាព និងសម្លេងពីរោះហើយ កញ្ញាមាស សុខសោភា ក៏មានរូបសម្ផស្សស្រស់ស្អាតថែមទៀតផង។ លើសពីនេះទៅទៀត ប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញតារារូបនេះលេងខ្លួនទាន់សម័យខ្លាំង មិនឲ្យចាញ់យុវវ័យជំនាន់ក្រោយប៉ុន្មានឡើយ។ មិនតែប៉ុណ្ណោះគ្រប់សម្លៀកបំពាក់ដែលនាងបានស្លៀកសុទ្ធសឹងតែសាកសមនឹងដងខ្លួនរបស់នាងជានិច្ច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង ប្រិយមិត្តធ្លាប់តែឃើញកញ្ញា មាស សុខសោភា តែងខ្លួនជាមួយស្ទាយ៍ប្លែកៗ បែបនារីទាន់សម័យ តែថ្មីៗនេះនាងបានធ្វើឲ្យអ្នកគាំទ្រច្រើនចាប់អារម្មណ៍លើរូបប៉ុន្មានសន្លឹកនេះជាខ្លាំង ខណៈពេលដែលនាងតែងខ្លួនដូចទៅនឹងមនុស្សប្រុស។ ដោយរូបនោះនាងបានគូរពុកមាត់តិចៗ ពាក់មួក មើលទៅប្លែកអារម្មណ៍ខ្លាំងតែម្ដង ម្យ៉ាងនេះជាលើកទីមួយហើយដែលតារារូបនេះ តែងខ្លួនជាមនុស្សប្រុសគុរពុកមាត់តិចៗយ៉ាងដូច្នេះ។ ក្រោយហ្វេនឃើញរូបនេះហើយ ពួកគេបានចូលទៅcomment ស្អាត និងស្រដៀងបុរសគ្រប់គ្នាតែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]