រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនប្រាកដជាស្គាល់ហើយ តារាស្រី បេនីយ៉ាំង ដែលមានរូបរាង តូចច្រឡឹង ល្បីព្រោះមានរាងស៉ិចស៊ី គួរឲ្យទាក់ទាញ មិនតែប៉ុណ្ណោះ បេនីយ៉ាំង​ មានហាងកម្មសិទ្ធិខ្លួន ក្នុងដៃជាច្រើន ធ្វើឲ្យមហាជនស្ងប់ស្ងែងពី ភាពពូកែរបស់រូបនាងជាខ្លាំង។

តែអ្វីដែលគួរឲ្យសោកស្តាយនោះ គឺក្រោយពី កែទម្រង់ច្រមុះ មិនបានដូចចិត្តនោះ បេនីយ៉ាំងក៏ចាប់ផ្តើម ពាក់ម៉ាស់បិទបាំង ទម្រង់ច្រមុះខ្លួន ដែលធ្វើឲ្យ អ្នកគាំទ្ររូបនាង កាន់តែចង់ឃើញ ថាតើ ទម្រង់ច្រមុះនោះ​ ខូចខាតបែបណា ទើបដល់ថ្នាក់ បេនីយ៉ាំងមិនចង់បង្ហាញទៅ សាធារណៈជនយ៉ាងដូច្នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្ទុយទៅវិញ កាលពីថ្មីៗនេះ បេនីយ៉ាំង បានទម្លាយរូបភាពរបស់ខ្លួន ពេលដោះម៉ាសចេញ ពោលគឺបង្ហាញ ទម្រង់ច្រមុះខ្លួន ពេញភ្នែកមហាជនតែម្តង តែត្រូវ អ្នកគាំទ្រសង្កេតឃើញ គ្មានអ្វីដែលថា មិនស្អាត ហើយខុសគេ នោះដែរ លើសពីនេះទៅទៀត រាងរូវ កម្ពស់ខ្ទង់ច្រមុះ ក៏ស្រដៀងនឹង អ្នកដទៃទៀតដែរ គ្មានអ្វីដែល បេនីយ៉ាំងគួរលាក់បាំងនោះឡើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

បេនីយ៉ាំង
បេនីយ៉ាំង
បេនីយ៉ាំង
បេនីយ៉ាំង
បេនីយ៉ាំង
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

បេនី យ៉ាំង