ភ្នំពេញ៖ ជាច្រើនឆ្នាំណាស់មក ដែលតារាសម្តែងជើងចាស់ ទេព រិនដារ៉ូ ទទួលបានភាពជោគជ័យខ្លាំងក្នុងវិស័យសិល្បៈ តាំងពីលោកចូលប្រឡូកកាលពីដំបូងៗមកម៉្លេះ ដោយសារតែទេពកោសល្យក្នុងវិស័យសិល្បៈ គួបផ្សំនឹងសម្រស់ពីធម្មជាតិមកទាំងព្រមទើបធ្វើឲ្យតារាប្រុសរូបនេះអាចឈរនៅចំណុចមួយផងដែរ។
តួយ៉ាង ទោះបីជាក្នុងពេលបច្ចុប្បន្ន លោកមានវ័យរាងជ្រេបន្តិចក៏មែនក្តី ប៉ុន្តែបើនិយាយពីសម្រស់របស់លោកវិញ គឺហាក់បីដូចជាមិនប្រែប្រួល ឬក៏ផ្លាស់ប្តូរច្រើនទៅតាមវ័យនោះឡើយ អាចនិយាយបានលោកគឺនៅតែមានរូបរាងសង្ហា និងក្មេងជាងវ័យដដែល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង ក្នុងពេលថ្មីៗនេះ លោក ទេព រិនដារ៉ូ បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីសកម្មភាពហាត់ប្រាណ កំដៅសាច់ដុំនៅកន្លែងហាត់ប្រាណ ដើម្បីរក្សាសុខភាពល្អ និងរូបរាងសង្ហា ដោយមើលទៅភាពជាក់ស្តែង គឺរូបរាងរបស់តារាប្រុសរូបគឺនៅតែរក្សាទ្រង់ទ្រាយដើម គឺសាច់ដុំធំៗ មិនឲ្យចាញ់ក្មេងៗសោះ។
យ៉ាងណាមិញ អ្នកគាំទ្រក៏សរសើរដល់តារាប្រុសរូបនេះ ដែលឆ្លៀតពេលហាត់ប្រាណ ថែរក្សាសុខភាព និងសម្រស់ ដោយអ្នកផ្សេងពិតជាមិនងាយនឹងធ្វើបានដូចលោកនោះឡើយ។
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]