ភ្នំពេញ៖ តារាសម្ដែងស្រីស៊ិចស៊ីអ្នកនាង ផាន់ ផាត់ណា ក្រោយផ្អាកពីសិល្បៈមួយរយៈ បន្ទាប់ពីសម្រាលកូនរួច ពេលនេះនាងបានងាកទៅសម្ដែងរឿងសារជាថ្មីម្ដងទៀត ខណៈកូនប្រុសរបស់នាងកាន់តែធំដឹងក្ដីជាងមុន។ បន្ទាប់ពីចូលសិល្បៈវិញ តារារូបនេះកាន់តែមានភាពមមាញឹកមិនធម្មតា ជាពិសេសនាងទទួលថតរឿងថ្មីៗជាច្រើន បើតាមការសង្កេតឃើញ។

យ៉ាងណាមិញ បើទោះបីមានឈ្មោះក្លាយជាម្ដាយគេទៅហើយក្ដី តែនាងនៅតែទទួលបានតំណែងជាតួឯកក្នុងរឿងដដែល។ មិនតែប៉ុណ្ណោះ បើមើលទៅលើរូបរាងនាងនាពេលបច្ចុប្បន្នវិញ ឃើញថាស្លីមស្អាតគួរឲ្យទាក់ទាញមិនចាញ់កាលមិនទាន់មានកូននោះទេ។ ដែលអាចនិយាយបានថា នាងនៅតែស្រលាញ់សម្រស់ និងរូបរាងរបស់នាង ទើបតារារូបនេះ អាចមើលថែរក្សាទំហំរាងបានឲ្យនៅដដែលយ៉ាងដូច្នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើនិយាយដល់សម្រស់ ថ្មីៗនេះអ្នកនាង ផាន់ ផាត់ណា បានបង្ហោះរូបច្រើនសន្លឹកលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដោយរូបទាំងនោះ ធ្វើឲ្យហ្វេនមើលសឹងមិនដាក់ភ្នែកគ្រប់គ្នាតែម្ដង។ ដោយមុខមាត់នាងនៅតែស្រស្រស់ស្អាត ចំពោះការស្លៀកពាក់វិញ ឆើតឆាយ ស៊ិចស៊ីគួរឲ្យចាប់អារម្មណ៍តែម្ដង។ ក្រោយអ្នកគាំទ្ររបស់តារារូបនេះ ឃើញរូបភាពថ្មីរបស់នាងហើយ ពួកគេបានចូលទៅ comment សរសើរពីរូបសម្ផស្សរបស់នាងថាស្រស់សោភាគ្រប់ៗគ្នា៕

សូមទស្សនារូបភាពខាងក្រោម៖ 

  អ្នកនាង ផាន់ ផាត់ណា
  អ្នកនាង ផាន់ ផាត់ណា
  អ្នកនាង ផាន់ ផាត់ណា
  អ្នកនាង ផាន់ ផាត់ណា
  អ្នកនាង ផាន់ ផាត់ណា
  អ្នកនាង ផាន់ ផាត់ណា
អ្នកនាង ផាន់ ផាត់ណា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ផាន់ ផាត់ណា