ភ្នំពេញ៖ មួយរយៈចុងក្រោយនេះមានរឿងផ្ទុះខ្លាំងលើគូស្នេហ៍តារាសម្ដែងរូបសង្ហារលោក អេដវីន និងអ្នកមេម៉ាយកូន២ អ្នកនាង សុទ្ធ បញ្ចកា។ ដោយគូស្នេហ៍មួយគូនេះមានជម្លោះនឹងគ្នា ដោយប្រើអំពើហឹង្សា ទើបធ្វើឲ្យភាគគីម្ខាងៗផុសរូបបង្ហាញពីរបួសស្នាម ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមភ្ញាក់ផ្អើលគ្រប់គ្នា។
ពិតណាស់ បើទោះបីកន្លងមកគូស្នេហ៍រវាងកម្លោះសង្ហានិងមេម៉ាយកូនពីររូបនេះធ្លាប់បានល្អូកល្អើន ស្វីតនឹងគ្នាយ៉ាងណាក្ដី តែថ្មីៗនេះអ្នកទាំងពីបានឈ្លោះគ្នាសឹងមើលមុខគ្នាលែងត្រង់ដូចមុនផងដែរ។ ម្យ៉ាងអ្នកនាង សុទ្ធ បញ្ចកា បានបង្ហោះរូបរងរបួសយ៉ាងទម្ងន់ អះអាងថាលោក អេដវីន ប្រើហឹង្សាលើនាងទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ ក្រោយដឹងរឿងនិងឃើញរបួសលើអ្នកនាង សុទ្ធ បញ្ចកា ស្រាប់តែ តារាសម្ដែងលោក ហេង នរៈកក្កដា បានសរសេរសារខ្លីបង្ហាញពីអារម្មណ៍យ៉ាងដូច្នេះថា៖
គួរបញ្ជាក់ផងដែរថា មូលហេតុដែលលោក ហេង នរៈកក្កដា បង្ហោះសារនិយាយបែបនេះ ក៏ព្រោះតែលោកនិងអ្នកនាង បញ្ចកា ជាមិត្តជិតស្និទ្ធរាប់អានគ្នាដូចបងប្អូនបង្កើត ចំណែកលោក និង លោក អេដវីន ក៏រាប់អានជាមិត្តយល់ចិត្តថ្លើមដូចគ្នា៕
សូមទស្សនារូបភាពខាងក្រោម៖





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]