កម្សាន្ត៖ ខណៈព័ត៌មានពីការព្យាយាមធ្វើបា.»បខ្លួនឯងរបស់ វីជេ អាណូ ត្រូវបានមហាជនបង្ហោះចែករំលែកពីមួយទៅមួយ រហូតក្លាយជាប្រធានបទក្ដៅគគុកពេញហ្វេសប៊ុក។ ក្រោយហេតុការណ៍នេះកើតឡើង គេឃើញមិត្តភក្ដិក្នុង និង ក្រៅសិល្បៈជាច្រើន បាននាំគ្នាបង្ហាញការព្រួយបារម្ភចំពោះនាងជាខ្លាំង ដោយមានការបញ្ចេញមតិលើកទឹកចិត្តឱ្យនាងប្រឹងប្រែងរស់នៅបន្តជាច្រើន។

នៅក្នុងនោះផងដែរ លោក ហេង នរៈកក្កដា បានសរសេរសារមួយទម្លាយពីសកម្មភាពរបស់ វីជេ អាណូ មិនគួរឲ្យនឹកស្មានដល់។ ទន្ទឹមនឹងនោះ តារាប្រុសរូបនេះ បានប្រាប់ឲ្យដឹងថា លោកបានមិនដឹងថា នាងមានបញ្ហាផ្លូវចិត្តបែបណានោះទេ ដោយម្សិលម្ង៉ៃ នាងទេីបតែខលនិយាយលេងសប្បាយធម្មតានៅឡើយ។

លោកបានបន្ដទៀតថា អ្នកទាំងពីរស្គាល់គ្នាមិនក្រោម៧ឆ្នាំនោះទេ ដោយសរសើរថា VJ ANO ជាមនុស្សល្អ ស្លូតបូតនឹងជារៀមច្បងគួរឲ្យគោរពបំផុត។ ចុងក្រោយលោកក៏បានលេីកទឹកចិត្ត តារាស្រីរូបនេះ អោយរឹងមាំឡេីង ដូចជាសុំចិត្តដល់បងប្អូនទាំងអស់គ្នា ឈប់វាយប្រហារតាមបណ្ដាញសង្គមតទៅទៀត៕

ប្រភព៖ Heng Narakakada Fc
ខ្ញុំមិនដឹងថាបងមានបញ្ហាផ្លូវចិត្តបែបណានោះទេ តែម្សិលម្ង៉ៃបងទេីបតែខលមកលេងខ្ញុំនិយាយលេងសប្បាយធម្មតា...
Posted by Heng Norakakada FC on?nbsp;
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]