តារាកម្សាន្ត: ជារឿងកម្របានឃើញ ក្រោយកំពូលតារាចម្រៀងស្រីសម្លេងពិរោះលំដាប់ប្រទេស លោកស្រី ហុឹម ស៊ីវន អ្នកនាង ម៉េង កែវពេជ្ជតា និងអ្នកនាង ទូចស៊ុននិច ចាប់ដៃគ្នាឡើងច្រៀងចម្រៀងមួយបទមានចំណងជើងថា មួយណាស្អាតទៅ? ធ្វើឲ្យកក្រើកមហាជនកាលពីប្រមាណជាង២០ឆ្នាំមុន បានធ្វើឲ្យអ្នកគាំទ្រ និងប្រជាពលរដ្ឋដែលជាអ្នកនិយមគាំទ្រអ្នកទាំងបីមានការភ្ញាក់ផ្អើលសាជាថ្មីម្តងទៀតក្រោយវីដេអូចម្រៀងនេះ ត្រូវបានគេចែកផ្សាយសាជាថ្មីពាសពេញបណ្តាញហ្វេសប៊ុកកាលពីពេលថ្មីៗនេះតែម្តង។

សូមរំលឹកផងដែលថា ថ្វីត្បិតនាពេលបច្ចុប្បន្នកំណើននៅតារាសិល្ប:ចម្រៀងជំនាន់ក្រោយ មានការរីកដូចផ្សិតមែនពិត ប៉ុន្មានប្រជាប្រិយភាពរបស់កំពូលតារាស្រី សម្លេងពិរោះស្តាប់មិនចេះជិនណាយទាំងបីដួង ពោលគឺលោកស្រី ហុឹម ស៊ីវន អ្នកនាង ម៉េង កែវពេជ្ជតា និងអ្នកនាង ទូច ស៊ុននិច នៅតែបន្តដក់ជាប់នៅក្នុងការគាំទ្រពីសំណាក់មហាជនខ្មែរទាំងនៅក្នុងប្រទេស និងនៅឯនាយសមុទ្រ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ចង់ដឹងថាតើកំពូលតារាចម្រៀងស្រីទាំងបីដួងនេះ មានទឹកដមសំនៀងពិរោះយ៉ាងណាក្នុងការបកស្រាយចម្រៀងមួយបទរួមគ្នានេះ សូមទស្សនារូបភាព វីដេអូខាងក្រោមទាំងអស់គ្នា៖

ច្រៀងរួមគ្នា
  លោកស្រី ហុឹម ស៊ីវន
   អ្នកនាង ម៉េង កែវពេជ្ជតា
  អ្នកនាង ទូច ស៊ុននិច
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហ៊ឺម ស៊ីវន