រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា អ្នកនាង ហ៊ឹម ស៊ីវន ជា តារាចម្រៀងជើងចាស់ ដែលប្រឡូកក្នុងវិស័យចម្រៀងច្រើនឆ្នាំទៅហើយ ប៉ុន្តែ ទឹកដមសំនៀងក្រអួនក្រអៅរបស់អ្នកនាង នៅតែដិតជាប់ក្នុងបេះដូងអ្នកស្តាប់ រហូតដល់សព្វថ្ងៃ។

យ៉ាងណាមិញ កន្លងមកនេះ ជីវិតឯកជនរបស់អ្នកនាង ហ៊ឹម ស៊ីវន ហាក់មិនសូវបើកបង្ហាញដល់មហាជននោះឡើយ មិនតែប៉ុណ្ណោះ អ្នកនាង ក៏ត្រូវសិល្បករ និងសិល្បការិនីជាច្រើន ដឹងច្បាស់ថា ជាតារាមិនសូវចូលចិត្តបង្អួត ចូលចិត្តភាពស្ងាត់ៗ បើមិនសួរគឺមិនបានដឹងនោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ថ្មីៗនេះ អ្នកនាងក៏បានឆ្លើយតប បញ្ជាក់ថា អ្នកនាងពិតជា មានចម្ការធុរេននៅក្នុងខេត្តកែប ពិតមែន ដោយចម្ការមានទំហំ ៧០ហិចតាដែលនៅមិនឆ្ងាយពី ផ្សារដំណាក់ចង្អើរប៉ុន្មានឡើយ មួយវិញទៀត ការដាំដុះដើមធុរេននេះ ក៏គ្មានគម្រោងនោះឡើយ ពោលគឺចេះតែដាំដុះឲ្យពេញចម្ការ ដើម្បីកុំឲ្យរដ្ឋយកពន្ធដីតែប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ននេះ វាកំពុងតែផ្តល់ផលពុំធ្លាប់គិតពីមុន ហើយកន្លងមកអ្នកនាង ក៏ធ្លាប់បេះផ្លែធុរេនក្នុងចម្ការ លក់ផងដែរ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

   អ្នកនាង ហ៊ឹម ស៊ីវន
   អ្នកនាង ហ៊ឹម ស៊ីវន
   អ្នកនាង ហ៊ឹម ស៊ីវន
   អ្នកនាង ហ៊ឹម ស៊ីវន
វីដេអូ

ប្រភព ៖ សិល្បករកម្ពុជា និងសង្គម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហ៊ឺម ស៊ីវន