ភ្នំពេញ៖ ជាការពិតណាស់ កន្លងមក តារាស្រី ឌី​ សូនីតា រូបនាងកាន់តែ បានឆាបយកបេះដូងអ្នកគាំទ្រយ៉ាងខ្លាំង ដោយសារតែ ភាពក្រមិចក្រមើមរបស់អ្នកម្តាយរូបនេះ រួមនឹងសម្រស់កូនស្រីដូចកុនតុក្កតាជ័រ គួរឲ្យស្រលាញ់ទៀតនោះ រូបនាង តែងបង្ហោះចែករំលែករូបភាពពីសកម្មភាពជារៀងរាល់ថ្ងៃ របស់នាងនិងកូនស្រីផងដែរ។

យ៉ាងណាមិញ​ នៅមុននេះបន្តិច តារាស្រីកំប្លែងស្ងួតដ៏ក្រមិចក្រមើមរូបនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹកជាគ្រួសារជាមួយនឹងលោក អេឡិច ហ្សូរ៉ា រួមមានកូនស្រីផងដែរ។ ស្របនឹងនោះ រូបភាពទាំងនោះបានរំលេចនូវស្នាមញញឹមយ៉ាងរីករាយដែលមើលទៅពោពេញដោយមានក្តីសុខជាទីបំផុតរបស់គ្រួសារអ្នកនាង ឌី សូនីតា ដែលនេះជារូបភាពដ៏ប្លែកភ្នែកយ៉ាងខ្លាំង បន្ទាប់ពីមួយរយៈនេះរូបនាងតែតែបង្ហាញតែរូបកូនស្រីជាជាងរូបភាពចាគ្រួសារបែបនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ ក្រោយពីឃើញរូបភាពទាំងនេះហើយ មានហ្វេនៗជាច្រើន បានចូលរួមខមិនដល់តារាស្រីរូបនេះ ដែលបានក្លាយជាអ្នកម៉ាករបស់គេថែមទាំងមានគ្រួសារដ៏កក់ក្តៅបែបនេះទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖

ឌី​ សូនីតា និងកូនស្រី
ឌី​ សូនីតា និងកូនស្រី
ឌី​ សូនីតា និងគ្រួសារ
ឌី​ សូនីតា និងគ្រួសារ
ឌី​ សូនីតា និងគ្រួសារ
ឌី​ សូនីតា និងគ្រួសារ
ឌី​ សូនីតា និងគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌី សូនីតា