ភ្នំពេញ៖ អាចនិយាយបានថា អាជីពសិល្បៈជាមុខរបរមួយដែលមនុស្សភាគច្រើនប៉ងប្រាថ្នាចង់ធ្វើ។ តែមុននឹងឈានក្លាយជាតារាកំពូលប្រចាំប្រទេស ទាមទារឲ្យសិល្បករ សិល្បការិនីមានទេពកោសល្យ សមត្ថភាពអមនឹងសម្រស់ផងដែរ។ ម្យ៉ាងវិញទៀត ក្រៅពីសម្រស់ ក៏ត្រូវមានអតចរិតល្អ ចេះគោរពពេលវេលាម៉ោងថត ទើបអាចឈរជើងលើវិថីមួយនេះបានយូរ។
យ៉ាងណាមិញ បើក្រឡេកមកមើលតារាខ្មែរនាពេលបច្ចុប្បន្នវិញឃើញថា មានតារាជាច្រើនកំពុងជោគជ័យលើវិថីមួយនេះ។ ដោយសារបច្ចុប្បន្ន វិស័យសិល្បៈស្រុកខ្មែរមានភាពរីកចម្រើនជាងមុន ដែលអាចឲ្យសិល្បករ សិល្បការិនីទទួលបានការងារច្រើនជាងមុន។ ទន្ទឹមនឹងការងារសិល្បៈ គេឃើញតារាជាច្រើន ងាកទៅបង្កើតអាជីពថ្មីបន្ថែមដើម្បីបង្កើនចំណូលផ្ទាល់ខ្លួនផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពិតណាស់ បន្ទាប់ពីតារាជាច្រើនមានឈ្មោះលើវិស័យសិល្បៈ ថ្មីៗនេះមានតារាប្រុសស្រី៤ដួង បានបង្ហោះរូបភាពផ្ទះវីឡាដ៏ស្កឹមស្កៃលើបណ្ដាញសង្គមផ្ទាល់ខ្លួន។ ដោយទិដ្ឋភាពផ្ទះវីឡាទាំងនោះ មានការសាងសង់ឡើងមានម៉ូតថ្មី ស្អាតប្លែកតែម្ដង។ ហើយតារាដែលបានបង្ហាញផ្ទះវីឡាថ្មីរបស់ខ្លួននោះមានដូចជា៖
១៖ អ្នកនាង ថៃ នារីសុជាតា ហៅហ្វីយ៉ាតា


២៖ រ៉ូលីន


៣៖ កញ្ញា ណា សាឌី


៤៖ លោក ម៉ុល សារ៉ាវ៉ាន់


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]