ភ្នំពេញ៖ អ្នកនាង គង់ ចាន់ស្រីមុំ ត្រូវបានគេស្គាល់ថាជាតារាស្រីដែលពូកែរៀបចំខ្លួនជាមួយស្ទាយ៍ប្លែកៗ ហើយគ្រប់រូបភាពរបស់នាងតែងតែមានភាពលេចធ្លោឆើតឆាយគ្រប់ប៉ុស្ដុ៍តែម្ដង។ ម្យ៉ាងតារារូបនេះ មិនសូវចូលចិត្តអ្វីដដែលឲ្យអ្នកគាំទ្របានឃើញប៉ុន្មានឡើយ មិនថាស្ទាយ៍ផាត់មុខ ម៉ូតសក់ ឬសម្លៀកបំពាក់នោះទេតែងតែថ្មីជានិច្ច។

ដោយឡែក ក្រៅពីពូកែតែងខ្លួន អ្នកនាង គង់ ចាន់ស្រីមុំ ក៏ឧស្សាហ៍ដើរលេងលំហែកាយទៀតផង។ មិនតែប៉ុណ្ណោះនាងតែងតែប្រើឡានផ្ទាល់ខ្លួនសម្រាប់ពេលដើរលេងជាប្រចាំ ដើម្បីបំបាត់ស្ត្រេសផងដែរ។ ក្នុងនោះដែរ ថ្មីៗនេះនាងបានផុសរូបថតជាមួយឡានម៉ាក Jeep ពណ៌លឿង ដែលមើលទៅពិតជាលេចធ្លោខ្លាំង ហើយរូបភាពទាំងនោះគេកត់សម្គាល់ឃើញស្រដៀងទៅនឹងតារាថៃ នាង Kimmy Kimberley

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ បើទោះបីនៅប្រទេសផ្សេងគ្នា ជាតារាស្រីមានភាពល្បីល្បាញប្រចាំប្រទេសដូចគ្នានោះ ស្រាប់តែលេចរូបភាពថតស្ទាយ៍ដូចគ្នា និងជិះឡានទំនើបម៉ាកល្បីដូចគ្នាទៀតនោះ ទើបធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងយ៉ាងដូច្នេះ។ គួរបញ្ជាក់ផងដែរថា ភាពចៃដន្យតែងតែមាន មិនថាតារានៅប្រទេសណានោះទេ តែងតែជួបរឿងបែបនេះជានិច្ច មិនថាស្ទីលថត សម្លៀកបំពាក់ ឬរបស់ប្រើប្រាស់នោះទេ៕

សូមទស្សនារូបភាពខាងក្រោម៖ 

  អ្នកនាង គង់ ចាន់ស្រីមុំ
  អ្នកនាង គង់ ចាន់ស្រីមុំ
  អ្នកនាង គង់ ចាន់ស្រីមុំ
Kimmy Kimberley
Kimmy Kimberley
Kimmy Kimberley
 អ្នកនាង គង់ ចាន់ស្រីមុំ
Kimmy Kimberley
 អ្នកនាង គង់ ចាន់ស្រីមុំ
Kimmy Kimberley

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ