ភ្នំពេញ៖ បច្ចុប្បន្ននេះ តារាចម្រៀងស្រីរបស់ផលិតកម្មរស្មីហង្សមាសកញ្ញា ម៉ង់ ចាន់កញ្ញា កំពុងកសាងកេរ្តិ៍ឈ្មោះតាមរយៈបទចម្រៀងជាច្រើននៅក្នុងផលិតកម្ម និងទទួលបានការគាំទ្រខ្លាំង ដោយសារតែនាងមានសមត្ថភាព និងទេពកោសល្យច្រៀងបានយ៉ាងពីរោះគ្រប់ប្រភេទនៃបទចម្រៀងតែម្ដង។
ទន្ទឹមនឹងនេះដែរ បើនិយាយពីជីវិតគូរបស់នាងវិញ តារាស្រីរូបនេះ ក៏មិនដែលបង្ហាញឲ្យហ្វេនៗដឹងទេថា នាងមានទំនាក់ទំនងស្នេហាជាមួយអ្នកណា ដោយកាលពីពេលកន្លងមក គេតែងឃើញ ម៉ង់ ចាន់កញ្ញា ទៅណាមកណាម្នាក់ឯងៗរហូត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ទើបតែពេលថ្មីៗនេះ ម៉ង់ ចាន់កញ្ញា ស្រាប់តែបានបង្ហោះរូបថតមួយចំនួននៅលើបណ្ដាញសង្គម ដោយក្នុងនោះនាងបានថតជាមួយនឹងបុរសម្នាក់យ៉ាងស្និទ្ធស្នាល និងពោលពាក្យយ៉ាងផ្អែមល្ហែមមួយចំនួនទៀត ដែលធ្វើហ្វេនៗ និងមិត្តនៅក្នុងសិល្បៈជាច្រើន ឃើញហើយពិតជាមានភាពភ្ញាក់ផ្អើល និងចូលរួមអបអរផ្ញើពាក្យជូនពរជាហូរហែផងដែរ៕
ទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]