ភ្នំពេញ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញមានសិល្បករសិល្បការិនីជាច្រើនចាប់ផ្ដើមបង្ហាញមុខគូស្នេហ៍ខ្លួន ហើយមានអ្នកខ្លះបានដឹកដៃគូស្នេហ៍ចូលរោងការ ខ្លះទៀតបានភ្ជាប់ពាក្យជាដើម។ ម្យ៉ាងវិញទៀត ការបង្ហាញមុខគូស្នេហ៍ មិនបានធ្វើឲ្យប៉ះពាល់ដល់ការងារសិល្បៈ ឬបាត់បង់ប្រជាប្រជាប្រិយភាពឡើយ។
លើសពីនេះទៅទៀត គូស្នេហ៍តារាខ្មែរជាច្រើន តែងតែទទួលបានការសរសើរពីសំណាក់មហាជន និងហ្វេនផ្ទាល់ បន្ទាប់ពីបង្ហោះរូបគូលើបណ្ដាញសង្គមយ៉ាងផ្អែមល្ហែមនោះ។ ក្នុងនោះដែរ បើក្រឡេកទៅមើលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស គេឃើញមានច្រើនគូ ហើយគូស្នេហ៍មួយគូៗសុទ្ធសឹងយល់ចិត្តគ្នាខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង តារាចម្រៀងក្នុងផលិតកម្មរស្មីហង្សមាស ដែលហ្វេនឃើញមានភាពស្និទ្ធិស្នាល ហើយយល់ចិត្តគ្នាខ្លាំងនោះមានដូចជា៖
១៖ កញ្ញា ចំរើន សុភ័ក្រ
បច្ចុប្បន្នតារាចម្រៀងស្រីច្រៀងបានគ្រប់ទម្រង់កញ្ញា ចំរើន សុភ័ក្រ មានគូដណ្ដឹងរួចទៅហើយ ដោយនាងនិងគូដណ្ដឹងតែងតែធ្វើឲ្យហ្វេនច្រណែននឹងទំនាក់ទំនងរបស់អ្នកទាំងពីរជាប្រចាំ ខណៈបង្ហោះរូបស្វីតៗនោះ។
២៖ កញ្ញា ម៉ង់ ចាន់កញ្ញា
អាចនិយាយបានថាតារាចម្រៀង និងអ្នកបញ្ចូលសម្លេងកញ្ញា ម៉ង់ ចាន់កញ្ញា មិនសូវបង្ហោះរូបគូស្នេហ៍ តែយូរៗម្ដងគេឃើញនាងនិងគូស្នេហ៍ផ្អែមល្ហែមនឹងគ្នាខ្លាំង។
៣៖ កញ្ញា ប៉ាច គីមមួយ
ថ្មីៗនេះ កញ្ញា ប៉ាច គីមមួយ បានប្រកាសពីទមនាក់ទំនងស្នេហាជាមួយដៃគូសិល្បៈគឺលោក សយ រតនៈ ដោយអ្នកទាំងពីរបានស្វែលយល់ចិត្តគ្នាអស់ជាច្រើនឆ្នាំ ទើបសម្រេចចិត្តបង្ហាញទំនាក់ទំនងស្នេហាឲ្យហ្វេនបានដឹង។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]