សហរដ្ឋអាមេរិក៖ តារាចម្រៀងស្រី ដែលមានសម្លេងដ៏ស្រទន់ អ្នកនាង សុគន្ធ និសា ជាតារាស្រីម្នាក់ ដែលតែងតែមាន ការតុបតែងខ្លួនបែបសុភាពរាបសា ដែលធ្វើឱ្យ តារាចម្រៀងស្រីរូបនេះ មានអ្នកគាំទ្រស្ទើរតែគ្រប់វ័យ ក៏ព្រោះតែសមត្ថភាព និងការតុបតែងខ្លួនរបស់នាង សាកសមជានារីខ្មែរផងនោះ ទើបធ្វើឱ្យ ប្រជាជនខ្មែរជាច្រើន ស្រលាញ់តារាស្រីរូបនេះជាខ្លាំង។  

យ៉ាងណាមិញ ពេលនេះ អ្នកនាង សុគន្ធ និសា ក៏បានរៀបការកសាងគ្រួសារយ៉ាងមានក្ដីសុខ ហើយក៏ទើបតែផ្លាស់ទៅនៅសហរដ្ឋអាមេរិកផងដែរ។ ​តែបើងាកទៅមើល រូបសម្ផស្សនាងនាពេលនេះវិញ ឃើញថា តារាស្រីរូបនេះ នៅតែមានសម្រស់ក្មេងជាងវ័យ ហាក់បីជាមិនប្រែប្រួលទៅតាមវ័យទាល់តែសោះ បើទោះបី វ័យកាន់តែជ្រេក៏ដោយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង នៅមុនបន្តិច អ្នកនាង សុគន្ធ និសា ទើបតែបានធ្វើការបង្ហោះ នូវរូបភាពជាច្រើនសន្លឹកពីសហរដ្ឋអាមេរិក ដែលរូបភាពទាំងនោះ ពិតជាមានភាពស្រស់ស្អាតជាខ្លាំង ជាមួយការតុបតែងខ្លួនបែបសាមញ្ញ ដូចរាល់ដង ប៉ុន្តែដោយលើកនេះតារាសម្រៀងរូបនេះ បានថតអមនឹងទេសភាពមានផ្កាចម្រុះពណ៌ដ៏ស្រស់បំព្រង ដែលរឹតតែរំលេចនូវសម្រស់ដ៏ក្មេងជាងវ័យរបស់តារាស្រីរូបនេះឲ្យកាន់តែមានភាពស្រស់ស្អាត ខ្លាំងម្យ៉ាងផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា